តិចនិក​ចាយ​លុយ​អស់​តិច​ ហើយ​បាន​សប្បាយ​ខ្លាំង​ពេល​ទៅ​លេង​កោះ​រ៉ុង​សន្លឹម

  • 2019-04-04 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​ដែល​បាន​ដឹង​ហើយ​ថា​របស់​ប្រើ​ប្រាស់​ និង​គ្រឿង​ញ៉ាំ​ផ្សេង​ៗ​នៅ​លើ​កោះ​តែង​តែ​មាន​តម្លៃ​ថ្លៃ​ជាង​លើ​ទីផ្សារ​បន្តិច​ហើយ​ ព្រោះ​ថា​ត្រូវ​ប្រើ​ពេល​ និង​ថ្លៃ​ដឹក​ជញ្ជូន​ទម្រាំ​តែ​យក​ទៅ​ដល់​។​ ប៉ុន្តែ​យុវជន​មួយ​ក្រុម​ទើប​តែ​បាន​ទៅ​លេង​កោះ​រុង​សន្លឹម​ (តំបន់​ភូមិ​ ២៣) ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ​ថ្មី​ៗ​នេះ​ឯង​ បាន​ចែក រំលែក​បទ​ពិសោធន៍​​ និង​ វិធី​ខ្លះ​ដើម្បី​ជួយ​កាត់​បន្ថយ​ការចាយវាយ ពេល​ទៅ​ដល់​។​ ចំពោះ​ការ​ចំណាយ​ពួក​គេ​បាន​រៀប​រាប់​ដូច​ខាង​ក្រោម​នេះ​៖

  • សមាជិក​៖ ៥​ នាក់ ម្នាក់​ៗ​ចំណាយ​អស់​​ ៦០ ដុល្លារ

  • មធ្យោបាយ​ធ្វើ​ដំណើរ​៖ ឡាន​ផ្ទាល់​ខ្លួន (ចេញ​ពី​ភ្នំពេញ​ទៅ​កំពង់​សោម) ចំណាយ​អស់​ ៦៦​ ដុល្លារ​ ថ្លៃ​សាំង​ទាំង​ទៅ​និងមក​

  • កន្លែង​ស្នាក់​នៅ​៖ The Cliff Hostel & Restaurant ស្នាក់​នៅ​ ១​ យប់ ចំនួន​ ១បន្ទប់​ធំ​ គ្រែ​ ២​ តម្លៃ​ ២០ ដុល្លារ( តម្លៃ​បញ្ចុះ​តម្លៃ​ហើយ​ ៥០%)

  • សំបុត្រ​ទូក​៖ ៥​ សំបុត្រ​តម្លៃ ១១០​ ដុល្លារ​ (សំបុត្រ​ជិះ​ទៅ​មក​)​

  • អាហារ៖

    ទិញ​នំប៉័ង​ ទឹក​ដោះ​គោ​ខាប់​ និង​ មី​កំប៉ុង​ ពី​ភ្នំ​ពេញ​ទៅ​អស់​ ១៤​ ដុល្លារ (​ទុក​ញ៉ាំ​ពេល​ឃ្លាន​ ព្រោះ​អាហារ​សម្រន់​លើ​កោះ​ថ្លៃ​ណាស់)

    ញ៉ាំ​អាហារ​ពេល​ព្រឹក​ ១​ ពេល​អស់ ២៨,៥ ដុល្លារ

    ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ១​ ពេល​អស់​ ៤០​ ដុល្លារ (អាហារ​បុហ្វេ​ ម្នាក់​ ៨​ ដុល្លារ​)

    ញ៉ាំ​អាហារ​សម្រន់​ផ្សេង​ៗ​ទៀត​អស់ ២៤,២៥ ដុល្លារ

  • កន្លែង​ដើរ​៖ នៅ​កន្លែង​ស្នាក់​របស់​ពួក​គេ​ The Cliff Hostel & Restaurant មាន​កន្លែង​មុជ​ទឹក​សមុទ្រ​មើល​ផ្កា​ថ្ម​ ជិះ​ទូក​ ដើរ​ចូល​ព្រៃ​ទៅ​លេង​​ទឹក​ធ្លាក់​ ដើរ​លេង​ក្នុង​ភូមិ​ ហើយ​ទី​នោះ​មាន​ទេសភាព​ស្រស់​ស្អាត​ខ្លាំង​ អាច​មើល​ឃើញ​ថ្ងៃ​លិច​បាន​យ៉ាង​ច្បាស់​។​ បាន​ទាំង​សម្រាក​លំហែ​ខួរ​ក្បាល និង​ថត​រូប​បាន​ស្អាត​ៗ​ថែម​ទៀត​។​ ទស្សនា​ពី​សកម្មភាព​ និង​ទេសភាព​ស្អាត​ៗ​របស់​ពួក​គេ​ខាង​ក្រោម​ទាំង​អស់គ្នា​៕

ចុចអាន៖ ល្បិច​សន្សំ​លុយ​ ៦យ៉ាង​ឲ្យ​ឆាប់​បាន​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម