ឆ្នាំល្អ ដែលឪពុកម្តាយកើតឆ្នាំកុរ គួរយកបុត្រធីតា
- 2019-04-04 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំល្អ ដែលឪពុកម្តាយកើតឆ្នាំកុរ គួរយកបុត្រធីតា
សម្រាប់ប្តីប្រពន្ធ មានឆ្នាំកុរ ហើយចង់បានបុត្រធីតា ប្រាកដជាចង់ដឹងហើយថា តើគួរយកកូនឆ្នាំណាល្អ ចំពោះខ្លួន។ ដោយសារមានជំនឿថា បើយកកូនចំឆ្នាំឆុងឪពុកម្តាយ ច្បាស់ជារកស៊ីមិនឡើង ឬជួបបញ្ហាមិនចេះចប់ នឿយហត់ពិបាកចិញ្ចឹមជាដើម។
ខាងក្រោមនេះ ជាឆ្នាំដែលលោកអ្នកជាឪពុក ឬ ម្ដាយដែលមានឆ្នាំកំណើតជាឆ្នាំកុរ គួរយកបុត្រធីតា៖
ជូត ៖ ចូលចិត្តមានអំនួតអួតក្អេងក្អាង ប៉ុន្តែមិនប៉ះពាល់អ្វីទេ ព្រោះជាអ្នកចូលចិត្តបង្កភាពសប្បាយរីករាយ។
ឆ្លូវ ៖ ល្អគ្រាន់បើ ប៉ុន្តែមិនចូលចិត្តនូវអត្តចរិតរបស់កូន ដែលជាឆ្នាំទន់ជ្រាយពេកតែប៉ុណ្ណោះ។
ខាល ៖ ឪពុកម្ដាយដែលជាឆ្នាំជ្រូក បានលះបង់ច្រើនប៉ុន្តែកូននៅតែមិនពេញចិត្តទៀត។
ថោះ ៖ ខ្លួនជាកូនមិនសូវយកចិត្តទុកដាក់ចំពោះសមាជិកក្នុងគ្រួសារ ដែលធ្វើឲ្យឪពុកម្ដាយមានទុក្ខកង្វល់ច្រើន។
រោង ៖ កូនៗពោរពេញទៅដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ ដែលអាចធ្វើឲ្យឪពុកម្ដាយ មានកិត្តិយសខ្ពង់ខ្ពស់។
ម្សាញ់ ៖ តាមពិតឪពុកម្ដាយគឺជាទាសីរបស់កូនៗ ជាពិសេសគឺ ម្ដាយដែលជាឆ្នាំជ្រូក គួរឲ្យអាណិតអាសូរ។
មមី ៖ កូនឆ្នាំមមីឆាប់ចាកចេញពីគ្រួសារ ដែលធ្វើឲ្យឪពុកម្ដាយមានការតូចចិត្ត។
មមែ ៖ ស្រលាញ់គ្នាចិត្តមួយថ្លើមមួយ កូនចៅប្រុសស្រីអាចរួមរស់ជាមួយឪពុកម្ដាយជារៀងរហូត។
វក ៖ កូនឆ្នាំនេះចេះគោរពឪពុកម្ដាយណាស់ ហើយចេះស្ដាប់ដំបូន្មានទៀតផង។
រកា ៖ ឪពុកម្ដាយ ទំនុកបម្រុងកូនអស់ពីចិត្តពីថ្លើម ហេតុនេះកូនៗរីកចម្រើនធំធាត់ ប្រកបដោយក្ដីសប្បាយរីករាយ។
ច ៖ ឪពុកម្ដាយ ខំប្រឹងបណ្ដុះបណ្ដាលកូនអស់ពីចិត្តថ្លើម ដែលធ្វើឲ្យខ្លួនឯងមានការនឿយហត់ច្រើន។
កុរ ៖ អាចរួមសុខទុក្ខជាមួយគ្នា គឺពុំមានថ្ងៃបែកចេញពីគ្នាបានឡើយ។
ដកស្រង់ពី សៀវភៅមហាសង្ក្រាន្ត ដោយឯកឧត្ដម អ៊ឹម បូរិន្ទ