ចំណេញទៀតហើយ! ទៅលេងបុណ្យភូមិ ជិះឡានក្រុងអស់តិចហើយត្រជាក់ស្រួល មិនខ្លាចខ្មៅដីហ៊ុយ
- 2019-04-04 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញទៀតហើយ! ទៅលេងបុណ្យភូមិ ជិះឡានក្រុងអស់តិចហើយត្រជាក់ស្រួល មិនខ្លាចខ្មៅដីហ៊ុយ
អ្នកចង់ទៅលេងបុណ្យភូមិនៅវត្តព្រះធាតុ បើអត់មានមធ្យោបាយធ្វើដំណើរ ឬមិនចង់បើកបរទៅដោយខ្លួនឯង អាចមកជិះរថយន្តក្រុង មិនត្រឹមមានសុវត្ថិភាព ម៉ាស៊ីនត្រជាក់ទេ ថែមទាំងចំណាយប្រាក់អស់តិច ថែមទៀត។
បើតាមលោក ថៃ ឈៀងម៉េង អ្នកគ្រប់គ្រងកម្មវិធីបុណ្យភូមិ ប្រាប់ថា ឆ្នាំនេះ រថយន្តក្រុងសម្រាប់ជូនពុកម៉ែ បងប្អូនទៅលេងកម្សាន្ត មួយថ្ងៃមាន១២ជើង ហើយជិះម្ដងតែ ៥ពាន់រៀលប៉ុណ្ណោះ។
សម្រាប់ម៉ោងចេញដំណើរ ក៏កាន់តែពិសេសទៀត គឺចាប់ពីព្រឹកម៉ោង ៧ រហូតដល់១០ យប់ ហើយស្ថានីយចំណតមានតែមួយគត់ គឺនៅស្តាតអូឡាំពិក៕