អត់ខ្លាចវង្វេងផ្លូវ! ទៅវត្តព្រះធាតុតាមផ្លូវទាំងនេះ ជិតបង្កើយ
- 2019-04-03 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ខ្លាចវង្វេងផ្លូវ! ទៅវត្តព្រះធាតុតាមផ្លូវទាំងនេះ ជិតបង្កើយ
ចង់ទៅលេងបុណ្យភូមិនៅវត្តព្រះធាតុ លែងខ្លាចវង្វេងផ្លូវទៀតហើយ ។ លោកអ្នកអាចធ្វើដំណើរទៅកាន់វត្តព្រះធាតុបាន ដូចខាងក្រោម យ៉ាងងាយស្រួល មិនខ្លាចវង្វេងផ្លូវ ធ្វើឲ្យខកខានទៅលេងបុណ្យភូមិឆ្នាំនេះ នោះឡើយ៖
-ទៅតាមក្រុងតាខ្មៅ ពេលដល់រង្វង់មូលតាខ្មៅ បត់ទៅផ្លូវខាងលិច រហូតដល់ផ្លូវបំបែកជាបួន ដែលមានផ្លូវទៅកាន់ខេត្តតាកែវ និងខេត្តកំពត។ ប៉ុន្តែលោកអ្នកត្រូវជិះទៅផ្លូវត្រង់។
-តាមផ្លូវចម្ការដូង ទៅកាន់ទិសខាងត្បូងរហូតដល់ផ្លូវបំបែកជាបួនដូគ្នា ប៉ុន្តែត្រូវផ្លូវខាងស្ដាំ ជិះចូលទៅប្រហែល ២០០m នឹងបានឃើញខ្លោងទ្វារធ្វើអំពីឈើមួយ ដាក់ឈ្មោះថា "វត្តព្រះធាតុ"។
និងអាចធ្វើដំណើរតាមតាមវីដេអូ និងផែនទីខាងក្រោមនេះ៖
កាលដើមឡើយវត្តព្រះធាតុ ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ប៉ុន្តែសព្វថ្ងៃបាន កាត់បញ្ចូលក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញវិញ៕