មើលរ៉ូបស្អាតៗ ក្នុងវគ្គ១០នាក់ចុងក្រោយ នៃកម្មវិធី Miss Cambodia 2019 យប់មិញ
- 2019-04-01 07:35:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរ៉ូបស្អាតៗ ក្នុងវគ្គ១០នាក់ចុងក្រោយ នៃកម្មវិធី Miss Cambodia 2019 យប់មិញ
កម្មវិធីប្រឡងសមត្ថភាព និងសម្រស់ដ៏របស់ធំ Miss Cambodia 2019 បានរកឃើញម្ចាស់ជយលាភីហើយនៅយប់មិញនេះ ដោយស្រីស្អាតនៅរាជធានីភ្នំពេញ សំណាង អាលីណា វ័យ ១៨ឆ្នាំ គឺជាម្ចាស់ជយលាភី។
សំណាង អាលីណា បានបង្ហាញឲ្យគ្រប់គ្នា បានឃើញពីសមត្ថភាព និងភាពជឿជាក់របស់នាងក្នុងដំណើរឆ្ពោះមកុដ "ផ្ការំដួល" តម្លៃជាង១ម៉ឺនដុល្លារអាមេរិក ដោយឆ្លើយតបទៅនឹងសំណួររបស់កម្ពុជា យ៉ាងស្វាហាប់ និងមានការជឿជាក់ខ្ពស់។ ជាលទ្ធផល នាងបានយកឈ្នះបេក្ខនារី ២៤រូបផ្សេងទៀត ដែលមានសមត្ថភាព និងសម្រស់ប្រហាក់ប្រហែលគ្នា។
ក្រៅពីចាប់អារម្មណ៍លើកម្មវិធីទាំងមូល ក៏ដូចជាម្ចាស់ជយលាភី សំលៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីខាងលើដោយបេក្ខនារី ក៏គួរឲ្យចាប់អារម្មណ៍ដែរ ដែលភាគច្រើន គឺជាប្រភេទរ៉ូប រចនាយ៉ាងស្រស់ស្អាតដោយអ្នកច្នៃម៉ូដក្នុងស្រុក តម្រូវទៅតាមរូបរាងនៃបេក្ខនារីនីមួយៗ។ ខាងក្រោមនេះ គឺម៉ូដរ៉ូប របស់បេក្ខនារីសម្រាំងចុងក្រោយ ១០រូប នៃកម្មវិធី។
តោះ...ទស្សនាម៉ូដរ៉ូបទាំងនេះទាំងអស់គ្នា!