ខោម៉ូដថ្មីកំពុងពេញនិយម ដឹងតម្លៃវិញហួសចិត្ត
- 2019-04-01 06:58:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខោម៉ូដថ្មីកំពុងពេញនិយម ដឹងតម្លៃវិញហួសចិត្ត
ខោខ្លីម៉ូដនេះត្រូវបានច្នៃឡើងដោយ Brand Y នៅទីក្រុងប៉ារីសដោយជាប្រភេទខោមានចង្កេះវែង មានរ៉ូតពីខាងមុខ និងឡេវមួយនៅចង្កេះ។ ទោះបីមើលទៅចម្លែក និងគួរឱ្យចង់សើច តែបើដឹងតម្លៃទៀត អ្នកអាចនឹងហួសចិត្ត ព្រោះថ្លៃដល់ទៅ៣១៥ ដុល្លារ មានបីពណ៌ គឺ ខ្មៅ ពណ៌ថ្ម និងពណ៌ខៀវ។
នៅមានម៉ូដខោជាច្រើនម៉ូដថែមទៀតដែលត្រូវបានច្នៃម៉ូដឡើងដោយ Brand Y ហើយតម្លៃវិញកប់ខ្លាំងដូចគ្នា មកមើលខាងក្រោមនេះទាំងអស់គ្នា៖
នៅក្នុងឆ្នាំ ២០១៧ Y បានបញ្ចេញម៉ូដខោបែបចម្លែកដែលមានតម្លៃ ៤៤៤ ដុល្លារ។ ខោនេះអាចផ្តាច់ពីគ្នាបាន អាចពាក់ជាខោជើងវែងក៏បាន និងជើងខ្លីក៏បាន។
ខោម៉ូដប្លែកមួយនេះវិញមានតម្លៃ ១០០ ដុល្លារ។ វាមានជាខោខ្លីពីក្នុងនិងមានខោកៅស៊ូថ្លាជើងវែងពីខាងក្រៅ៕
ចុចអាន៖ សាមញ្ញមែន តែអាវយឺតស និងខោខោវប៊យខៀវមិនចេះហួសសម័យទេ