រកឃើញហើយ! ម្ចាស់គ្រងមកុដបវរកញ្ញាឯកចក្រវាលកម្ពុជា២០១៩
- 2019-03-31 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញហើយ! ម្ចាស់គ្រងមកុដបវរកញ្ញាឯកចក្រវាលកម្ពុជា២០១៩
បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះអស់ជាច្រើនដំណាក់កាលរួចមក កម្មវិធីប្រកួតសម្រស់បវរកញ្ញាឯកចក្រវាលកម្ពុជា២០១៩ បានឈានចូលមកដល់វគ្គផ្តាច់ព្រាត់ហើយ នាយប់ថ្ងៃទី៣១ ខែមិនា។ ក្នុងរាត្រីគ្រងមកុដនេះដែរ បានប្រព្រឹត្តឡើងក្នុងសាលមហោស្រព NABA នៅសណ្ឋាគារ NagaWorld។
ក្នុងចំណោមបេក្ខភាពផ្លូវការទាំង២៥រូប មានតែ១រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ជាម្ចាស់ជ័យលាភីតំណាងឲ្យប្រទេសកម្ពុជា។
ទីបំផុតរកឃើញម្ចាស់មកុដឯក នៃកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia គឺបានទៅលើ បវរកញ្ញា សំណាង អេលីណា ដែលជានិស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ចង់ដឹងថាបវរកញ្ញាប្រចាំឆ្នាំ២០១៩នេះ មានរូបសម្រស់ស្រស់សោភាដល់កម្រិតណា ទៅតាមដានរូបភាពខាងក្រោមទាំងអស់គ្នា៕