តិចនិច Makeup បែបកូរ៉េងាយៗ ស្រួលសម្រាប់នារីៗអនុវត្តតាម
- 2019-03-25 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិច Makeup បែបកូរ៉េងាយៗ ស្រួលសម្រាប់នារីៗអនុវត្តតាម
ការ Makeup ជារឿងមួយសឹងតែចៀសមិនរួចសម្រាប់មនុស្សស្រីទៅហើយ ព្រោះទោះស្អាតពីកំណើតមកស្រាប់ ឬមិនសូវស្អាត ក៏ត្រូវតែមានការបន្ថែមតិចតួចឲ្យកាន់តែស្អាតដែរ។ ការ Makeup បែបកូរ៉េត្រូវបាននារីៗពេញនិយមខ្លាំងមែនទែន ព្រោះវាមើលទៅស្អាត Cute មានភាពស្រទន់ និងដូចធម្មជាតិដែលធ្វើឲ្យមនុស្សស្រីជាច្រើនពេញចិត្តបន្ទាប់ពី Makeup ហើយ។ ខាងក្រោមនេះជាតិចនិកងាយៗសម្រាប់ការផាត់មុខបែបនារីកូរ៉េ៖
១. ការផាត់ធ្វើឲ្យស្បែកមុខស ស្អាត ស្មើសាច់គ្នា
វាត្រូវមានការថែរក្សាឲ្យស្បែកស្អាតចេញពីក្នុង ដូច្នេះអ្នកក៏ត្រូវយកយកចិត្តទុកដាក់លើរឿងស្បែកមុខជាមុនសិន។
យ៉ាងណាមិញដើម្បីឲ្យស្បែកមានសំណើមទន់ មុន Makeup អ្នកត្រូវលាងសម្អាតស្បែកមុខ បន្ទាប់មកបិទម៉ាសផ្ដល់សំណើម ឬលាបឡេផ្ដល់សំណើមសិន។ បន្ទាប់មកសឹមចាប់ផ្ដើមការ Makeup ព្រោះបើមិនធ្វើបែបនេះទេស្បែកមុខនឹងស្ងួត គ្រើម ហើយការផាត់មុខក៏មិនចូលល្អដែរ។
២.ការជ្រើសរើសពណ៌ភ្នែក
ជាព័ណដែលស្រាល បែបភ្លឺព្រឿង ដែលជាពណ៌ជួយឲ្យមនុស្សស្រីមើលទៅស្អាត ក្មេងជាងមុន។ ហើយក្រោមនេះជាពណ៌ និងរបៀបផាត់
៣. ក្រែមត្រូវជ្រើសឲ្យស៊ីជាមួយភ្នែក និងថ្ពាល់
បើពណ៌ភ្នែក ថ្ពាល់បែបណា ពណ៌ក្រែមក៏ត្រូវជ្រើសឲ្យស៊ីគ្នាដែរ ចៀសវាងការរើសពណ៌ផ្ទុយគ្នា ឬខុសគ្នាឆ្ងាយ។
ចុចអាន៖មើលទៅស្អាតបែបធម្មជាតិ នារីៗគួរតែជ្រើសពណ៌ភ្នែកបែបនេះពេល Make-up