៤ ចរិតរបស់ស្រីព្រៅ ដែលធ្វើឲ្យនាងកាន់តែនៅព្រៅលើសដើម
- 2019-03-14 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចរិតរបស់ស្រីព្រៅ ដែលធ្វើឲ្យនាងកាន់តែនៅព្រៅលើសដើម
មនុស្សស្រីមួយចំនួនមានសម្រស់ស្អាតលេចធ្លោមិនធម្មតា តែនៅជៀសមិនផុតពីការអត់គូច្រើនឆ្នាំ។ មួយផ្នែកគឺដោយសារអត្តចរិតរបស់ខ្លួនឯងតែម្ដង។ ខាងក្រោមនេះគឺជាចរិតរបស់ស្រីអេទាំងឡាយ ដែលធ្វើឲ្យពួកគេកាន់តែពិបាករកគូលើសដើម។
១. មានចិត្តលើគេដែរ តែធ្វើមិនខ្វល់
មនុស្សស្រីជាច្រើនដោយសារតែចង់លើកតម្លៃខ្លួនឯងខ្លាំងពេក ក៏ធ្វើមិនយកភ្នែកមើលមនុស្សដែលខ្លួនមានចិត្តលើ។ ទោះក្នុងចិត្តមានកូនចិត្តលើគេក៏ដោយ តែនៅខាងក្រៅ នាងធ្វើហីដូចមិនខ្វល់ ដែលធ្វើឲ្យអ្នកដែលចូលចិត្តនាងនោះ យូរៗទៅក៏អស់អារម្មណ៍លើនាងដូចគ្នា។
២. ទោះកំពុងអេមែន តែធ្វើដូចមានអ្នកញ៉ែច្រើន
ក្រុមមនុស្សស្រីបែបនេះ ទោះបីជាទៅណាមកណាតែលតោលតែឯងក៏ដោយ តែចូលចិត្តធ្វើចរិតរវល់ដូចកំពុងមានអ្នកតាមចែចង់ច្រើនណាស់ចឹង។ ពួកគេចូលចិត្តបង្កើតកាលៈទេសៈដូចជាធុញទ្រាន់នឹងមនុស្សប្រុស ព្រោះមានគេចោមរោមខ្លាំងពេក ទាំងខ្លួនគ្មានអ្នកណាតាមសូម្បីមួយនាក់។ អ្នកក្រៅមើលមក ស្មានតែនាងមានមនុស្សក្នុងបេះដូងរួចហើយ ទើបគ្មានអ្នកណាហ៊ានចូលសោះ។
**៣. មិនព្រមទទួលស្គាល់ថាខ្លួនព្រៅ**
នេះគឺប្រភេទមនុស្សស្រីដែលគេឧស្សាហ៍ឃើញនាពេលបច្ចុប្បន្ន។ ដោយសារហេតុផលណាមួយ ពួកគេមិនហ៊ានទទួលស្គាល់ឡើយថាខ្លួនអត់គូយូរឆ្នាំ។ ដោយយកហេតុផលថា ចូលចិត្តជិវិតឯករាជ្យ ឬមិនទាន់គិតដល់ជាដើម តែតាមការពិត ពួកគេក៏ចង់បានសង្សារដូចគ្នា។ ដោយសារហេតុនេះហើយ ក៏ធ្វើឲ្យអ្នកចង់ចូល ឬមិត្តភ័ក្ដិចង់ណែនាំម៉ូយឲ្យក៏មិនបាន។
៤. ស្ដង់ដាខ្ពស់កប់ពពក
មិនមែននិយាយបង្អាប់អ្វីឡើយ តែជីវិតខាងក្រៅមិនដូចក្នុងកុនកូរ៉េនោះទេ បើសិនជាយើងមនុស្សធម្មតា មិនអាចនៅចាំទេវបុត្រជិះសេះសមកទទួលបាននោះទេ។ ដូចគ្នាដែរ ប្រសិនបើយើងដាក់ស្ដង់ដាខ្ពស់ពេក គឺមានតែចាំរហូតនេះឯង។ ត្រូវចាំថា ឆ្នាំណាគម្របហ្នឹង បើទាមទារខ្ពស់ពេក ប្រាកដជាអត់មិនខានឡើយ៕
ចុចអាន៖នៅ Single សិនទៅ! បើមិនទាន់ជួបបុរសដែលមាន ៨ ចំណុចនេះ