ស្មានតែតារាបរទេស! តារាស្រីខ្មែរ២រូបបង្ហាញខ្លួនជាមួយ Fashionកប់សារី
- 2019-03-06 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានតែតារាបរទេស! តារាស្រីខ្មែរ២រូបបង្ហាញខ្លួនជាមួយ Fashionកប់សារី
បើនិយាយពីអ្នកលេងបណ្ដាញសង្គមប្រាកដជាស្គាល់ច្បាស់ពីតារាស្រីខ្មែរដ៏ស្រស់ស្អាតនិងគួរស្រលាញ់២រូបនេះហើយ គឺកញ្ញា ម៉ែន សូលី ហៅថា សូរ៉ារាន់ ដែលត្រូវបានយុវវ័យជាច្រើនស្គាល់តែរយៈខ្សែភាពយន្តខ្លី «We are one» ដែលនិយាយពីជីវិត និងស្នេហារបស់យុវវ័យ និងម្នាក់ទៀត កញ្ញា ចិនចិន (Genevieve Yap Xiao San) ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈរឿង « កូនពស់កេងកង » ដែលសម្តែងជាតួរអង្គឈ្មោះ លំអរ។ នៅល្ងាចម្សិលមិញនេះកញ្ញាទាំងពីរបានបង្ហាញខ្លួនជាអ្នកដើរម៉ូដសម្លៀកបំពាក់បែប Fashion ដ៏ស្រស់ស្អាត ក្នុងកម្មវិធី The Maxartដែលធ្វើឡើងដោយស្នាដៃនិស្សិតផ្នែកឌីហ្សាញរបស់សាកលវិទ្យាល័យ Limkikwing។ តោះមកទស្សនាស្ទីលតែងខ្លួននឹងសម្លៀកបំពាក់ Fashion របស់កញ្ញាទាំងពីរទាំងអស់គ្នា។
ចិន ចិន
សម្លៀកបំពាក់របស់កញ្ញាពាក់នេះមានលក្ខណៈពិសេសត្រង់ថាវាធ្វើច្នៃម៉ូដចេញពីអាលុយមីញ៉ូមយកមកធ្វើជាម៉ូដបាំងពីខាងមុខដោយស្នាដៃនិស្សិតខ្មែរផ្ទាល់។
សូរ៉ារាន់
ចុចអាន៖ ចេញទៅកម្មវិធីធំៗបានយ៉ាងជឿជាក់ គ្រាន់តែ Make-up ស្ទីលបែបនេះ!