៨ វិធី​ជួយ​ដល់​អ្នក​បាក់​ទឹក​ចិត្ត ឲ្យ​មាន​សុភមង្គល និង​រីករាយ​ឡើង​វិញ

  • 2019-03-06 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​បាក់​ទឹក​ចិត្ត គឺ​ពិបាក​ដោះស្រាយ​បំផុត​ដោយ​ខ្លួនឯង។ ដូចនេះ​ អ្នក​គួរ​ស្វែងរក​ការ​គាំទ្រ និង​អ្នក​ដទៃ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​ដែល​កើត​មាន​ឡើង​ជាមួយ​នឹង​ជំងឺ​ផ្លូវ​ចិត្ត​មួយ​នេះ​ឲ្យ​បាន​ប្រសើរ។

១.កុំ​ធ្វើ​ដូច​អ្វី​គ្រប់​យ៉ាង​ធម្មតា

អ្នក​មាន​ជំងឺ​បាក់​ទឹកចិត្ត មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​ពួក​គេ​ព្យាយាម​ធ្វើ​សកម្មភាព​ដូច​អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ធម្មតា នឹង​មិន​មាន​អ្វី​កើត​ឡើង។ អ្នក​ប្រហែល​ជា​ជឿ​ថា ការ​ធ្វើ​ពុត​ដូច​គ្មាន​អ្វី​ខុស គឺជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ។

រូបតំណាង

**២.កុំ​ព្យាយាម​ព្យាបាល​ដោយ​គ្មាន​ការ​យល់ស្រប**

ពួកគេ​ពិតជា​ទទួល​រង​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ការ​ព្យាបាល​ខ្លាំង​ណាស់ តែ​កុំ​បង្ខំ។ ពួកគេ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ឯកទេស ឬ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ភាព​ប្រសើរ​ឡើង ហើយ​ពួកគេ​ក៏​ត្រូវការ​សេចក្ដី​ស្រលាញ់ និង​ការ​គាំទ្រ​ផង​ដែរ។

៣.ផ្ដល់​ការ​គាំទ្រ​ពេល​ដែល​ពួកគេ​ត្រូវការ

ពួកគេ​ប្រហែល​ជា​ពិបាក​រក​ជំនួយ​នៅ​ពេល​ណា​ដែល​ពួកគេ​ត្រូវការ។ ដូច្នេះ​អ្នក​គួរតែ​ផ្ដល់​ការ​គាំទ្រ​ដល់​គ្រប់​ពេល។ លោក​ស្រី​វេជ្ជបណ្ឌិត Gail Saltz ជា​អ្នក​ចិត្តសាស្ត្រ​អាមេរិក​បាន​ចង្អុល​បង្ហាញ​ថា អ្នក​អាច​និយាយ​ជាមួយ​មនុស្ស​ដែល​មាន​អារម្មណ៍​ក្រៀមក្រំ​ដោយ​មិន​ដឹង​ពី​អារម្មណ៍​របស់​ពួកគេ។ អ្នក​គួរតែ​មាន​ការ​គាំទ្រ ពីព្រោះ​វា​អាច​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​ពួកគេ និង​បង្កើន​អារម្មណ៍​ថា​បាន​ស្ដាប់ និង​ការ​ផ្ដល់​យោបល់។

៤.ធ្វើឲ្យ​អារម្មណ៍​ពួកគេ​មាន​សុពលភាព

ទោះបី​ជា​អារម្មណ៍​របស់​អ្នក​កើត​ជំងឺ​ផ្លូវ​ចិត្ត​មិន​សម​ហេតុផល​ក៏​ដោយ សូម​ឲ្យ​ពួកគេ​ដឹង​ថា អ្នក​យល់​ពី​អារម្មណ៍​របស់​ពួកគេ។ ធ្វើឲ្យ​អ្នក​ទាំង​នោះ​មាន​អារម្មណ៍​ថា​មាន​សុភមង្គល និង​អនុញ្ញាត​ឲ្យ​គេ​ដឹង​ថា ពួកគេ​មិន​ចាំបាច់​មាន​អារម្មណ៍​មិន​ល្អ​ខ្លួនឯង​ឡើយ។

៥.ឲ្យ​គេ​និយាយ​ពី​អារម្មណ៍​របស់​ពួក​គេ​ចេញ​មក

អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ សូម្បី​តែ​អារម្មណ៍​របស់​អ្នក​ជំងឺ​មាន​ភាព​អយុត្តិធម៌ និង​អវិជ្ជមាន​ក៏​ដោយ។

អ្នក​ជំនាញ​ផ្នែកវិកលវិទ្យា Michael Simpson បាន​ពន្យល់​ថា​អ្នក​មិន​គួរ​ជៀសវាង​ពី​ពួកគេ​ទេ ព្រោះ​គិត​ថា​គ្មាន​អ្វី​ទៅ​ពន្យល់​ណែនាំ​ឲ្យ​បាន​ប្រសើរ​ឡើង។ ពេលខ្លះ​ការ​នៅ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភ័ក្ដិ​ដែល​បាក់​ទឹកចិត្ត​គឺ​គ្រប់គ្រាន់​ហើយ។

រូបតំណាង

៦.លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ចេញ​ទៅ​ក្រៅ​ជាមួយ​អ្នក

សមាជិក​គ្រួសារ ឬ​មិត្តភ័ក្ដិ​មាន​ជំងឺ​នេះ ប្រហែល​ជា​ចង់​ស្នាក់​នៅ​ផ្ទះ ហើយ​ដេក​លើ​គ្រែ​គ្រប់​ពេល​វេលា។ ប៉ុន្តែ​អ្នក​ត្រូវ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ជាមួយ​អ្នក។ ពួកគេ​នឹង​មាន​អារម្មណ៍​ល្អ​ដែល​អ្នក​នៅ​តែ​ចង់​ចេញ​ទៅ​ក្រៅ​ជាមួយ សូម្បី​តែ​ខ្លួន​មាន​ជំងឺ​បាក់ទឹកចិត្ត​ក៏​ដោយ។

៧.ធ្វើ​ជា​ប្រភព​នៃ​ភាព​វិជ្ជមាន​ដែល​ពួកគេ​អាច​ទាក់ទង​បាន​គ្រប់​ពេល

អ្នក​គួរ​តែ​ជា​ប្រភព​នៃ​ភាព​វិជ្ជមាន​ដែល​ពួកគេ​អាច​ទាក់ទង​បាន​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ការ​ការ​ជួយ។ ប៉ុន្តែ​ជៀសវាង​កុំ​ឲ្យ​អ្នក​ទាំង​នោះ​គេង​លង់លក់​ទៅ​ក្នុង​ភាព​វិជ្ជមាន​ដែល​គ្មាន​ទី​បញ្ចប់ ព្រោះ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់ ហើយ​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​កាន់តែ​អាក្រក់។

៨.ថែរក្សា​ខ្លួនគេ​ដោយ​កំណត់​ព្រំដែន

ថ្វី​បើ​អ្នក​ខំ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ដល់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ ហើយ​អ្នក​ក៏​គួរ​តែ​យកចិត្តទុកដាក់​លើ​ខ្លួនឯង​ឲ្យ​បាន​ល្អ​ផង​ដែរ។ ព្រោះ​បែប​នេះ​ទើប​អ្នក​អាច​មាន​លទ្ធភាព​ជួយ​គេ​បន្ត​ទៀត៕

រូបតំណាង

ប្រភព៖ positivethingsonly ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម