ដឹង​ច្បាស់​ថា​គេ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​យើង តែ​គ្រាន់​បាន​ជួប​ក៏​មាន​សុភមង្គល

  • 2019-03-04 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​មនុស្ស​ម្នាក់​ ពេល​ខ្លះ​មិន​ប្រាកដ​ថា​ចាំ​បាច់​នៅ​ក្បែរ​គេ​នោះ​ទេ ព្រោះ​មាន​ហេតុផល​ជា​ច្រើន។ ពេល​ខ្លះ គ្រាន់​តែ​គេ​ដើរ​ឆ្លង​កាត់​ជីវិត​យើង ក៏​មាន​អារម្មណ៍​ថា​សុភមង្គល​ទៅ​ហើយ។

រូបតំណាង

ពួក​យើង​មួយ​ណា​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​ស្រលាញ់​នរណា​ម្នាក់ តែ​ចង់​ឲ្យ​ខ្លួន​ឯង​បាននៅ​ក្បែរ​គេ បាន​កាន់​ដៃ​គេ​ដើរ​លើ​វិថី​ជីវិត​មួយ​នេះ។ យ៉ាងណាក្ដី លើ​លោក​នេះ​មាន​មនុស្ស​ដល់​ទៅ​៧ ពាន់​លាន​នាក់ ជា​មធ្យម​មនុស្ស​ម្នាក់​អាច​ជួប​មនុស្ស​ចំនួន ២៩ ២០០ ០០០ នាក់ ហើយ​អត្រា​ដែល​មនុស្ស​២ នាក់​អាច​ស្រលាញ់​គ្នា​បាន​គឺ​ត្រឹម​តែ ០,០០០០៤៩%។ ជា​មួយ​នឹង​ឱកាស​ដ៏​ទាប​យ៉ាង​នេះ មនុស្ស​២​នាក់​អាច​បាន​ត្រឹម​តែ​ដើរ​កាត់​ជីវិត​គ្នា​តែ​ប៉ុណ្ណោះ។

មួយ​ខ្សែ​ជីវិត​យើង អាច​ជួប​មនុស្ស​ជា​ច្រើន។ មាន​អ្នក​ខ្លះ​គ្រាន់​តែ​ឈាន​ចូល​ជីវិត​យើង​ហើយ ដើរ​ចេញ​ដូច​មនុស្ស​មិន​ដែល​ស្គាល់​គ្នា។ ឯ​អ្នក​ខ្លះ​ទៀត​ទៅ​ក៏​បន្សល់​បាន​អនុស្សាវរីយ៍​ខ្លះ​ក្នុង​បេះដូង ហើយ​ក៏​មាន​ករណី​​ដ៏​កម្រ ដែល​អ្នក​ខ្លះ​ឈាន​ជើង​ចូល​ជីវិត​យើង​ហើយ ក៏​មិន​ដើរ​ចេញ​រហូត។ ទោះ​ជា​យ៉ាងណាក៏ដោយ អ្នក​ទាំង​អស់​នេះ គឺ​សុទ្ធ​តែ​មាន​អត្ថន័យ​ផ្សេង​គ្នា​ក្នុង​ជីវិត។

ពិភពលោក​គឺ​ចឹង មនុស្ស​ច្រើន តែ​អ្នក​ដែល​ធ្វើ​ឲ្យ​បេះដូង​អ្នក​រំជើបរំជួល​គឺ​មាន​តិច​ខ្លាំង​ណាស់។ ពេល​ខ្លះ ដឹង​ច្បាស់​ហើយ​ថា គេ​គ្រាន់​តែ​ជា​អ្នក​ដើរ​ឆ្លង​កាត់​ជីវិត​យើង​ប៉ុណ្ណោះ តែ​នៅ​តែ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ពេល​ឃើញ​វត្តមាន​របស់​គេ៕

រូបតំណាង

ចុចអាន៖នារីៗ​ចង់​ឲ្យ​មនុស្ស​ប្រុស​ខ្លាច និង​ឈឺចាប់ ត្រូវ​ធ្វើ​ចរិត​ហាក់​ដូច​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទ្រី រ៉ាវី