បើ​អ្នក​មាន​សភាព​បែប​នេះមិនមែន​មកពី​រាងកាយ​អ្នក​ចុះ​ខ្សោយ​ទេ តែ​មកពី​ផ្លូវ​ចិត្ត​អ្នក​ទ្រុឌទ្រោម

  • 2019-03-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​កំពុង​តែ​មាន​សភាព​បែប​នេះ នោះ​បញ្ជាក់​ថា មិន​មែន​មកពី​រាងកាយ​អ្នក​ទេ​ដែល​ទ្រុឌទ្រោម នោះ​គឺ​មក​ពី​ផ្លូវ​ចិត្ត​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ពេក។ ហេតុ​ដូចនេះ​គួរ​ប្រញាប់​កែខៃ ទាន់​នៅ​មាន​ពេល ព្រោះ​បណ្ដោយ​ទុក​យូរ​អ្នក​អាច ក្លាយ​ទៅ​ជា​ជំងឺ​ផ្សេង​ៗ។

.ក្នុង​អំឡុង​ពេល​ថ្ងៃ អ្វី​ដែល​អ្នក​ចង់ គឺ​សម្រាក។ អ្នក​មាន​ទំនោរ​ងងុយ​ញឹកញាប់ ហើយ​ពេល​ខ្លះ​អ្នក​អ្នក​ទ្រាំ​ពុំបាន​រហូត​ដល់​ដេក​លក់​មួយ​ផាំង។ ព្រោះ​ក្នុង​ពេល​យប់, អ្នក​មាន​អារម្មណ៍​មិន​ស្រួល ដោយសារ​តែ​ដេក​ទៅ​អ្នក​សុបិន​អាក្រក់។

រូបតំណាង

**២**.អ្នក​មាន​អារម្មណ៍​ថា ឈឺ​ពេញ​រាងកាយ​ទាំងអស់។ អ្នក​អាច​មាន​អារម្មណ៍​តានតឹង វិលមុខ មើល​ឃើញ​ព្រិល និង​ឈឺ​ក្បាល​ដោយ​គ្មាន​មូលហេតុ។

.នៅ​ពេល​មាន​នរណា​សួរ​អ្នក​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុស អ្នក​មិន​ដឹង​ថា​ត្រូវ​ឆ្លើយតប​អ្វី ព្រោះ​សូម្បី​តែ​អ្នក​មិន​ដឹង​ពី​ខ្លួនឯង​ផង។ អ្នក​ដឹង​ថា​អ្វី​ដែល​ស្មុគស្មាញ​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ខ្លួន ប៉ុន្តែ​អ្នក​មិន​អាច​ពិពណ៌នា​អំពី​មូលហេតុ​នៃ​អារម្មណ៍​បែបនេះ។

.ជារឿយៗ​អ្នក​មាន​អារម្មណ៍​ថា ​ខ្ទេចខ្ទាំ និង​វង្វេង​ស្មារតី​ដោយ​សារ​តែ​គំនិត និង​រាងកាយ​របស់​អ្នក​មិន​មាន​សកម្មភាព​អ្វី​ទាំងអស់។

រូបតំណាង

.អ្នក​មាន​អារម្មណ៍​រំជើបរំជួល​ខ្លាំង ហើយ​អ្នក​ប្រហែល​ជា​ខឹង​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់។ ជា​រឿយ​ៗ​អ្នក​មាន​អារម្មណ៍​ថា​បេះដូង​អ្នក​អាច​នឹង​ផ្ទុះ​ឡើង​ដោយ​ក្ដី​ស្រលាញ់​ភ្លាម​ៗ ហើយ​បែកបាក់​គ្នា​ទៅ​ភ្លាម​ៗ​ដែរ។

.អ្នក​មាន​អាការៈ​ស្លេកស្លាំង និង​ថប់បារម្ភ​រ៉ាំរ៉ៃ។

.អ្នក​មាន​អារម្មណ៍​ឯកោ​ខ្លាំង សូម្បី​តែ​ពេល​អ្នក​ស្ថិតនៅ​ក្នុង​ចំណោម​មនុស្ស​ផ្សេង​ទៀត​ក៏​ដោយ។

.អ្នក​មាន​ការ​ច្រណែន ខឹង ឬ​មាន​អារម្មណ៍​អន់ចិត្ត​ពី​អ្វី​គ្រប់យ៉ាង​ដែល​កើត​ឡើង​នៅ​ជុំវិញ​អ្នក ខណៈ​ដែល​អ្នក​ដទៃ​មាន​ចិត្ត​អាណិតអាសូរ អត់ទោស និង​យក​ចិត្តទុកដាក់។

រូបតំណាង

.រាងកាយ​របស់​អ្នក​មាន​អារម្មណ៍​ថា ខ្សោយ​ហើយ​មិន​ថា​សកម្មភាព​មួយ​ណា សុទ្ធតែ​ធ្វើឲ្យ​អស់​កម្លាំង​ទាំង​អស់។

១០.ជា​ញឹកញាប់​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​មិន​ច្បាស់​អំពី​អនាគត​ខ្លួនឯង។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​បែបនេះ សូន​ផ្ដល់​អាទិភាព​ដល់​ខ្លួន​អ្នក និង​ថែរក្សា​អារម្មណ៍​កុំឲ្យ​ទទួល​រង​សម្ពាធ។ សូម​សម្រាក​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​ត្រូវការ។ បិទ​ទូរស័ព្ទ ហើយ​ចំណាយ​ពេល​ខ្លះ​ធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត។ ងូតទឹក​ក្ដៅ សមាធិ លេង​តន្ត្រី​ដែល​អ្នក​ចូលចិត្ត និង​ចំណាយ​ពេល​ច្រើន​ជាមួយ​មនុស្ស​អ្នក​ស្រលាញ់​បំផុត៕

ចុចអាន៖ត្រូវ​ដឹង! អ្នក​​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ទោះបី​អ្នកគិត​ថា​វា​ជា​រឿង​ធម្មតា​ក៏ដោយ

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម