មក​មើល​ពី​ទេពកោសល្យ និង​សម្រស់​ជំទាវ​ទី​១ អាមេរិក និង​កូរ៉េ​ខាង​ជើង

  • 2019-02-27 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំទាវ​ទី​១​អាមេរិក Melenia Trump និង​ជំទាវ​ទី​១​កូរ៉េ​ខាង​ជើង​សុទ្ធ​តែ​​ជា​មនុស្ស​ស្រី​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គ្រប់​គ្នា​ជាមួយ​សមត្ថភាព ក៏​ដូច​ជា​រូប​សម្បត្តិ​របស់​ខ្លួន។ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ជំនួប​លើក​ទី​២​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ លោក​​ជំទាវ​ទី​១​របស់​រដ្ឋ​ទាំង​២​នឹង​ចូល​រួម​ក្នុង​អង្គប្រជុំ​នេះ​ឬអត់​គឺ​ជា​ចម្ងល់​របស់​មនុស្ស​ជា​ច្រើន។ ទោះ​បី​ជា​ស្ថិត​នៅ​ទ្វីប​២​ផ្សេង​គ្នា​ក៏​ដោយ ក៏​នារី​ទាំង​២​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ជា​ច្រើន​ដោយ​កត្តា​ផ្សេង​ៗ​គ្នា។ ដូច​នេះ​ចង់​ដឹង​ថា​ ពួក​គេ​មាន​សមត្ថភាព​យ៉ាង​ម៉េច​ខ្លះ សូម​តាម​ដាន​ទាំង​អស់​គ្នា។

ជំទាវ​ទី​១​សហរដ្ឋ​អាមេរិក Melania Trump៖ ធ្លាប់​ជា​កំពូល​ម៉ូដែល ចេះ​និយាយ​៥ ភាសា

លោក​ស្រី Melania Trump កើត​ថ្ងៃ​២៥ ខែ​មេសា ឆ្នាំ​១៩៧០ នៅ​ទីក្រុង Novo Mesto ប្រទេស ស្លូវ៉ានៀ។ អាយុ​១៦ ឆ្នាំ លោក​ស្រី​បាន​ហក់​ចូល​សិល្បៈ​ធ្វើ​ជា​តារា​ម៉ូដែល។ អាយុ​២២ ឆ្នាំ លោក​ស្រី​ជាប់​ជា​ជយលាភី​ម៉ូដែល​លេខ​១​នៃ​ទស្សនាវដ្ដី Jana។ ម្ដាយ​លោក​ស្រី​គឺ​ជា​អ្នក​ច្នៃ​ម៉ូដ​ខោអាវ​កូន​ក្មេង ចំណែក​ឪពុក​ជា​អ្នក​ជំនួញ​លក់​រថយន្ត។ លោក​ស្រី​ក៏​មាន​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ផ្នែក​ឌីហ្សាញ និង​អាច​និយាយ​៥ ភាសា​បាន​យ៉ាង​រលូន។

ជំទាវ​ទី​១​ប្រទេស​កូរ៉េ​ខាង​ជើង Ri Sol Ju៖ អ្នក​នាំ​មុខ​ស្ទីល​ស្លៀកពាក់​របស់​កូរ៉េ​ខាង​ជើង

យោង​តាម​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ លោក​ស្រី Sol Ju មាន​អាយុ​ប្រហែល​៣០ ឆ្នាំ កើត​ក្នុង​ត្រកូល​អ្នក​អភិជន​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។ ដោយ​មាន​ឪពុក​ជា​សាស្ត្រាចារ្យ និង​ម្ដាយ​ជា​វេជ្ជបណ្ឌិត។ លោក​ស្រី​អាច​កើត​នៅ​ចន្លោះ​ឆ្នាំ ១៩៨៥ ដល់ ១៩៨៩។ លោក​ស្រី​ជា​ជំទាវ​ទី​១ ដំបូង​គេ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​ដែល​អាច​បង្ហាញ​មុខ​ជា​សាធារណៈ​បាន។ មុន​ពេល​ក្លាយ​ជា​ជំទាវ​ទី​១ លោក​ស្រី​គឺ​ជា​សមាជិក​ក្រុម​ចម្រៀង​ជួរ​មុខ​មួយ និង​រៀន​នៅ​សាកលវិទ្យាល័យ Kim Il Sung។ ប្រពន្ធ​លោក Kim Jung Un តែង​ត្រូវ​បាន​គេ​សរសើរ​ថា​ជា​អ្នក​​ឈានមុខ​គេ​ ខាង​ផ្នែក​ស្លៀកពាក់ ដោយ​រាល់​សម្លៀក​បំពាក់​របស់លោក​ស្រី​មិន​ត្រឹម​តែ​ស្អាត ហើយ​ថែម​មើល​ទៅ​ថ្លៃ​ថ្នូរ​ទៀត​ផង៕

ប្រភព៖ Eva អត្ថបទ៖Caramel

អត្ថបទពេញនិយម