សកម្មភាពថ្ងៃ Orientation ជំនាន់ទី៣នៃក្លឹប B-YooH សម្រាប់លើកទឹកចិត្ត និងបង្កើនសមត្ថភាពស្ត្រី
- 2019-02-18 05:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មភាពថ្ងៃ Orientation ជំនាន់ទី៣នៃក្លឹប B-YooH សម្រាប់លើកទឹកចិត្ត និងបង្កើនសមត្ថភាពស្ត្រី
ក្លឹប BE YOUR OWN HEROត្រូវបានបង្កើតឡើងដោយអ្នកស្រី គង់ សូរីតា សហគ្រិនវ័យក្មេង និងគ្រប់គ្រងក្រុមហ៊ុនជាច្រើននាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ អ្នកស្រីជាស្រ្តីម្នាក់មានឥទ្ធិពលបំផុតក្នុងការធ្វើជាគំរូដល់ស្រី្តវ័យក្មេងជំនាន់ក្រោយៗ ព្រោះអ្នកស្រីមានបទពិសោធន៍ ក្នុងការងារជាសហគ្រិន និងសង្គមជាច្រើន។
BE YOUR OWN HEROត្រូវបានបង្កើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងធំបំផុតគឺលើកកម្ពស់ភាពជាស្ត្រី លើកទឹកចិត្តឲ្យពួកគាត់មានភាពក្លាហាន ក្នុងការបញ្ចេញសំឡេងរបស់ស្ត្រី និងជាពិសេសស្ថាបនាពួកគេ ឲ្យក្លាយជាអ្នកដឹកនាំនៅកម្ពុជានាពេលអនាគត។ លើសពីនេះ ក្លឹប BE YOUR OWN HERO មានទស្សនវិស័យអភិវឌ្ឍ ប្រែក្លាយក្មេងស្រីឲ្យទៅជាបុគ្គលឆ្នើម ឬអ្នកដឹកនាំនាពេលអនាគត។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងជារៀងរាល់ជំនាន់ដោយឥតគិតថ្លៃឡើយ ក្នុងមួយជំនាន់មានរយៈពេលបីខែ ។
BE YOUR OWN HERO បានរៀបចំសកម្មភាពមួយចំនួន ដើម្បីសម្រេចគោលបំណងរបស់ខ្លួនគឺ៖
-លើកកម្ពស់សក្តានុពលនៃស្រ្តីវ័យក្មេងឲ្យក្លាយជាស្ត្រីមានភាពជាមេដឹកនាំនាពេលអនាគត។
-ក្លឹប BE YOUR OWN HERO បានបង្កើនជំនាញទាំងផ្នែកទន់ និងជំនាញផ្នែករឹង ដល់ពួកគេតាមរយៈការចែករំលែក និងរៀនសូត្រពីគ្នារវាងគ្រូបង្វឹក និងសមាជិក។
-ក្លឹប BE YOUR OWN HERO នឹងរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ ដើម្បីដុសខាត់ភាពខ្សោយរបស់ពួកគេឲ្យក្លាយជាភាពឆ្នើម និងជំរុញពួកគេឲ្យកាន់តែមាន ភាពរីកចម្រើនទ្វេឡើង។
សូមបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្លឹប BE YOUR OWN HERO បានបើកថ្ងៃ Orientation Day របស់ខ្លួនជំនាន់ទីបីដែលមានស្ត្រីវ័យក្មេងជាង៦០នាក់ចូលរួម ដើម្បីស្វែងយល់ពីក្លឹប BE YOUR OWN HERO ឲ្យបានស៊ីជម្រៅ និងឈានទៅដល់ការចូលសម្ភាសន៍នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះដើម្បីបានក្លាយជាសមាជិកជំនាន់ទីបីនៃ BE YOUR OWN HERO៕