សក់រួញស្អាតដូចតារាកូរ៉េ ដោយគ្រាន់តែធ្វើតាមរបៀបមូរសក់រួញ៤ជំហាននេះ
- 2019-02-15 06:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក់រួញស្អាតដូចតារាកូរ៉េ ដោយគ្រាន់តែធ្វើតាមរបៀបមូរសក់រួញ៤ជំហាននេះ
ស្រីៗយើងអ្នកខ្លះមិនចេះធ្វើសក់ខ្លួនឯងឲ្យបានស្អាតទេ។ ជាពិសេសរឿងមូរសក់រួញហ្នឹងហ្មង។ ហើយថ្ងៃនេះ កញ្ញា នឹងបង្ហាញវិធីងាយៗ ៤ជំហាន ដើម្បីមូរសក់ឲ្យបានស្អាតដោយខ្លួនឯង ពេលទៅដើរលេងឬចូលកម្មវិធីម្ដងៗ។
១. ជូតសក់ ហើយផ្លុំឲ្យស្ងួតដោយប្រើកង្ហាររឺខ្យល់ធម្មជាតិជាមុនសិន
បន្ទាប់ពីកក់សក់រួច អ្នកគួរតែជួតទឹកចេញពីសក់ឲ្យស្ងួត។ បន្ទាប់មកសម្ងួតសក់ដោយប្រើកង្ហារ រហូតដក់សក់ស្ងួត។ បើសិនជាយើងប្រើម៉ាស៊ីនផ្លុំ វានឹងធ្វើឲ្យសក់ស្ងួតដោយសារកម្ដៅ។ ពេលដែលសក់ស្ងួតហើយ អ្នកគួរតែបំប៉នសក់ដោយប្រើសេរ៉ូម ហើយចាំផ្លុំកម្ដៅទៅលើសក់។
២. ចែកសក់ជាចំណែកទុកមូរ ហើយសក់នៅសល់បួងឡើង
បន្ទាប់ពីផ្លុំសក់ដោយប្រើកម្ដៅហើយ ដើម្បីឲ្យមើលទៅសក់ដែលមូរមានទំហំល្មមត្រូវបួងសក់ឡើងឲ្យបាន ៤-៦ដុំបួងឡើងទៅលើក្បាល រឺអាចមួយដុំៗចែកវា ជា ២-៣ ដុំទៀត។ បើមានកន្លែងខ្លះពិបាកចែក មិនបាច់ចែកទេមូរវាចូលគ្នាយកតែម្ដងទៅ។
៣.មូរសក់ដោយប្រើម៉ាស៊ីនផ្លុំសក់
ពេលដែលចែកសក់បួងឡើងរួចហើយ ប្រើដៃរមូរសក់ចូលគ្នាហើយប្រើម៉ាស៊ីនផ្លុំ ផ្លុំពីលើសក់ដែលបានមូរហើយនោះ។ ផ្លុំរហូរដល់មានអារម្មណ៍ថាវាស្ងួត ហើយបន្ទាប់មកត្រូវលាសក់មកវិញ។ ធ្វើបែបនេះរហូតដល់អស់សក់ដែលបានបួងឡើង។
៤.រក្សាសក់រួញឲ្យនៅបានយូរដោយប្រើ mousse ជំនួយ
ពេលដែលមូរសក់រួញហើយ កុំភ្លេចធ្វើយ៉ាងណាឲ្យសក់នៅរួញស្អាតបានយូរ ។បាញ់ mousse ដាក់លើបាត់ដៃ ហើយញីវាទៅលើសក់ដែលបានមូរហើយ ហើយលើកសក់ឡើង។ ប្រើម៉ាស៊ីន ផ្លុំសក់ពេលដែលលាប mousse ហើយ រួចប្រើដៃមូរៗសក់ឲ្យមើលទៅរួញដូចធម្មជាតិ។
ចុចអាន៖ ២០ម៉ូដសម្រាប់អ្នកសក់តិច ឲ្យមើលឃើញក្រាស់ ហើយទាន់សម័យ