មនុស្ស​​ដែល​ឆ្លាត​មិន​ធ្វើ​រឿង​ឆោតល្ងង់ ៧​យ៉ាង​​ នេះ​ដាច់​ខាត

  • 2019-02-14 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

មនុស្ស​ដែល​ឆ្លាត​មិន​ត្រឹម​តែ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ធ្វើ​តេស្ត​ ឬ​ឆ្លើយ​សំណួរ​ដែល​ពិបាក​ៗ​ទេ​។​ តែ​វា​មាន​ទាំង​ភាព​កំប្លែង​ សេចក្ដី​អាណិត​ មហិច្ឆតា និង​ការ​ចង់​ដឹង​ចង់​យល់​អ្វី​ៗ​ដែល​ថ្មី​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​ឆ្លាត​វៃ​ដែរ​។​ មនុស្ស​ស្រី​ឆ្លាត​តែង​តែ​ដឹង​ខ្លួន​ថា​ គ្រប់​រឿង​ទាំង​អស់​នៅ​ក្នុង​ជីវិត​ មាន​ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​ ហើយ​វា​ស៊ី​សង​ទៅ​លើ​ការ​មើល​ឃើញ​របស់​យើង​តែ​ប៉ុណ្ណោះ​។​ ហើយ​ខាង​ក្រោម​នេះ​ជា​រឿង​ដ៏​ឆោត​ល្ងង់​ដែល​ពួក​គេ​មិន​ធ្វើ​ដាច់​ខាត៖

១. វាយ​តម្លៃ​អ្នក​ដទៃ​ដោយ​គ្រាន់​តែ​ប្រើ​ការ​គិត​ខ្លួន​ឯង

មនុស្ស​ម្នាក់ៗ​នៅ​ពេល​ដែល​ជួប​នរណា​ម្នាក់​ដែល​យើង​មិន​ធ្លាប់​ស្គាល់​ តែង​តែ​មាន​គំនិត​មួយ​គិត​ថា​គេ​បែប​នេះ​បែប​នោះ​ទាំង​ដែល​មិន​ទាន់​ស្គាល់​គេ​ច្បាស់​នៅ​ឡើយ​។​ ហើយ​ជឿ​ថា​អ្នក​ណា​ក៏​មាន​គំនិត​​មួយ​នេះ​ដែរ​ ប៉ុន្តែ​វា​អាស្រ័យ​ថា​អ្នក​ចេះ​លាក់​បាំង​អារម្មណ៍​មួយ​នោះ​ពេល​ ហើយ​មិន​និយាយ​ចេញ​មក​ក្រៅ​។​ មនុស្ស​ឆ្លាត​ដឹង​ពី​របៀប​​ផ្ដោត​ទៅ​លើ​អ្វី​មនុស្ស​ដែល​កំពុង​និយាយ​ជា​ជាង​អ្វី​ដែល​ខួរ​ក្បាល​គេ​បាន​គិត​។​ ​

២. អនុញ្ញាត​ឲ្យ​ភាព​បរាជ័យ​ពី​មុន​មក​បំផ្លាញ​ការ​តាំង​ចិត្ត​ពេល​បច្ចុប្បន្ន

មនុស្ស​​ដែល​ឆ្លាត​តែ​យក​ភាព​បរាជ័យ​មក​ធ្វើ​ជា​ស្ពាន​សម្រាប់​ឆ្លង​ទៅ​រក​ភាព​ជោគ​ជ័យ​។​ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​យក​អតីតកាល​ជា​ធំ​ ហើយ​មិន​អាច​អភិវឌ្ឍន៍​ខ្លួន​ និង​សម្រេច​អ្វី​បាន​នោះ​ទេ​។ មនុស្ស​ឆ្លាត​តែ​តែង​ទុក​អតីតកាល​នៅ​មួយ​លែក​ ហើយ​មើល​ឃើញ​ភាព​បរាជ័យ​ជា​ផ្លូវ​ដែល​នាំ​គេ​ទៅ​រក​ភាព​រីកចម្រើន​បាន​។​

៣. ធ្វើ​ជា​ដឹង​គ្រប់​រឿង

មនុស្ស​ឆ្លាត​ជា​មនុស្ស​ដែល​រៀន​ពី​ជីវិត​ខ្លួន​ឯង​គ្មាន​ថ្ងៃ​ឈប់​។​ ពួក​គេ​មិន​ដែល​គិត​ថា​ខ្លួន​ឯង​ដឹង​គ្រប់​រឿង​ទេ​ ព្រោះ​គេ​តែង​តែ​គិត​ថា​នៅ​មាន​អ្វី​ដែល​ថ្មី​ច្រើន​ទៀត​ដែល​ពួក​គេ​មិន​ទាន់​ដឹង​។​

៤. តែង​តែ​មាន​គំនិត​អវិជ្ជមាន

មនុស្ស​ឆ្លាត​តែង​តែ​គ្រប់​គ្រង​គំនិត​ខ្លួន​ឯង​បាន​ល្អ​ជា​និច្ច​ គេ​ដឹង​ថា​អ្វី​ដែល​គេ​គួរ​ផ្ដោត​លើ​។ គេ​នឹង​គិត​ថា​គេ​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ពួក​គេ​បាន​គិត​ទុក​។​

៥. ខ្វល់​ពី​ការ​គិត​របស់​អ្នក​ដ៏​ទៃ

មនុស្ស​ឆ្លាត​ដឹង​ថា​អ្វី​ដែល​ផ្ដល់​ផល​អាក្រក់​ឲ្យ​សេចក្ដី​សុខ​របស់​គេ​។​ ដូច្នេះ​គេ​ជ្រើស​យក​ការ​មិន​ចាប់​អារម្មណ៍​ ហើយ​ប្រសើរ​ជាង​ចំណាយ​ពេល​អត់​ប្រយោជន៍​គិត​ពី​ការ​វាយ​តម្លៃ​និង​គំនិត​អ្នក​ដ៏​ទៃ​មក​លើ​ខ្លួន​ឯង​។

៦. បារម្ភ​ពី​អ្វី​ដែល​ខ្លួន​ឯង​មិន​អាច​គ្រប់​គ្រង​បាន

មនុស្ស​ដែល​ឆ្លាត​ដឹង​ថា​គេ​មិន​អាច​គ្រប់​គ្រង​គ្រប់​យ៉ាង​បាន​ក្នុង​ជីវិត​របស់​ពួក​គេ​ទេ​។ ដូច​ជា​ ចរាចរ​ និង​ ជំងឺ​ជាដើម​ ចឹង​ហើយ​ពួក​គេ​ខ្វល់​តែ​ថា​តើ​គួរ​ឆ្លើយ​តប​ទៅ​ឧបសគ្គ​នោះ​វិញ​តែ​ប៉ុណ្ណោះ​។​​

៧. មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន

មនុស្ស​ដែល​ឆ្លាត​តែង​តែ​ពេញ​ចិត្ត​នៅ​អ្វី​ដែល​ខ្លួន​ឯង​មាន​។ ពួក​គេ​គិត​ថា​គ្រាន់​តែ​ស្នាម​ញញឹម​ធម្មតា​ក៏​អាច​ផ្លាស់​ប្ដូរ​ថ្ងៃ​អាក្រក់​ឲ្យ​ទៅ​ជា​ថ្ងៃ​ល្អ​វិញ​បាន​ដែរ​៕

ចុចអាន៖ អាច​នឹង​ស្ដាយ​ក្រោយ​ បើ​មិន​បាន​ធ្វើ​រឿង​ ១៤ យ៉ាង​នេះ​ មុន​អាយុ ​៣៥​ ឆ្នាំចូល​ម​កដល់

ប្រភព៖ usefulgen ប្រែ​សម្រួល៖ ឃួន​ សុលីកា