ចរិត​ទាំង ៨ ធ្វើឲ្យ​ស្រី​ៗ​ទោះ​ស្អាត​យ៉ាង​ណា​ក៏​​គ្មាន​ថ្ងៃ​រក​សង្សារ​បាន

  • 2019-02-11 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ទម្លាប់​រស់នៅ​ល្អ សម្រស់​ស្រស់​ស្អាត ហេតុអ្វី​ក៏​អ្នក​មិន​មាន​សង្សារ​ដូច​គេ​ឯង​ដែល​រូប​ឆោម​មិន​ដល់​ខ្លួន? ប្រសិនបើ​កំពុងតែ​មាន​ចម្ងល់​នេះ អាច​ងាក​មើល​មក​ខ្លួនឯង ៨ ចំណុច​ខាងក្រោម​នេះ បើ​មាន​ទាំង​អស់ ឬ​ភាគច្រើន​មាន​នោះ​ហើយ​ជា​បញ្ហា។

១.ជ្រើសរើស​បុរស​ល្អឥតខ្ចោះ

នៅ​លើ​លោក​នេះ​គ្មាន​ទេ​មនុស្ស​ដែល​មាន​ចំណុច​ល្អ​ឥត​ទាស់។ បើ​អ្នក​នៅ​សូញសាញ​ថា​ប្រុស​នេះ​គ្មាន​ចំណុច​នេះ​ល្អ​គ្រប់​ចំណុច​នោះ​ល្អ​ជាង​គេ អាច​ថា​អ្នក​នឹង​នៅ​ព្រៅ​យូរ​បន្ត​ទៀត។

រូបតំណាង

**២.មិន​ទម្លាប់​ចែករំលែក**

ការ​ស្រលាញ់​​ត្រូវ​តែ​ចែករំលែក​ទាំង​អារម្មណ៍ និង​របស់​របរ ប៉ុន្តែ​បើ​អ្នក​​កំណាញ់ មិន​អាច​រក​មនុស្ស​ម្នាក់​មក​នៅ​ក្បែរ​បាន​ឡើយ។

៣.មិន​ចេះ​ថែរក្សា​ខ្លួន​ឯង

នៅ​ពេល​អ្នក​ចេះ​ស្រលាញ់ និង​ថែទាំ​ខ្លួនឯង​បាន​ល្អ បុរស​ៗ​នឹង​ចូល​ខ្លួន​មក​សុំ​នៅ​ក្បែរ។ ប៉ុន្តែ​បើ​គ្មាន​ចំណុច​នេះ​ទេ ក៏​គ្មាន​អ្នក​មក​ចង់​ស្នេហ៍​ដែរ។

៤.មិត្តភ័ក្ដិ​មិន​គាំទ្រ​ឲ្យ​មាន

នៅ​ក្នុង​ក្រុម​អ្នក​សុទ្ធតែ​អ្នក​នៅ​លីវ ហើយ​ពួកគេ​មិន​ទាន់​រក​នរណា​បាន​ដែល​ត្រូវ​ចិត្ត ដូចនេះ​ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ព្រម​ឲ្យ​អ្នក​មាន​ស្នេហា​ដែរ។

រូបតំណាង

៥.ជាប់​ដាន​រឿង​មិន​ល្អ

មនុស្ស​ខ្លះ​ខ្លាច​ស្នេហា​​ ក៏​ព្រោះ​តែ​ធ្លាប់​មាន​របួស និង​ខ្លាច​មាន​ភាព​ឈឺចាប់ ទើប​ចេះតែ​បណ្ដែតបណ្ដោយ​ពេល​វេលា​ឲ្យ​កន្លង​ទៅ​មិន​ឈប់ឈរ។

៦.រង់ចាំ​មនុស្ស​ដែល​មិន​គួរ​រង់ចាំ

ការ​រង់ចាំ​មនុស្ស​មនុស្ស​ប្រុស​ដែល​មិន​បាន​ផ្ដល់​ក្ដី​សង្ឃឹម ទើប​ធ្វើឲ្យ​អ្នក​មិន​ដឹង​ថា​គួរ​រក​បុរស​ផ្សេង ឬ​អត់។

រូបតំណាង

៧.គិត​ថា​វ័យ​ជ្រុល​ហើយ

គេ​ថា​ស្នេហា​មិន​គិត​ពី​អាយុ បើ​អ្នក​ចេះ​តែ​គិត​ថា​វ័យ​ខ្លួន​ចាស់​ហើយ​មិន​សម​នឹង​មាន​ដៃគូ នោះ​អ្នក​នឹង​បន្ត​ឯកា​រហូត។

៨.ចរិត​រលាម​ពេក

បើ​អ្នក​នៅ​តែ​ធ្វើ​ចរិត​រលីមរលាម​ដូច​ក្មេង​មិន​ព្រម​ធំ អ្នក​នឹង​ពិបាក​រក​មនុស្ស​ប្រុស​ដែល​អាច​ទទួល​យក​អត្តចរិត​បែប​នេះ​របស់​អ្នក​ខ្លាំង​ណាស់៕

រូបតំណាង

ចុចអា៖៥យ៉ាង​ដែល​មនុស្ស​ស្រី​គួរ​រៀន​សម្រប​ខ្លួន​ជាមួយ​មនុស្ស​ប្រុស​ខ្លះ​ទើប​ល្អ

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី