Quote ទាំង១០ សម្រាប់លើកទឹកចិត្តខ្លួនឯង ក្រោយបែកបាក់ស្នេហា
- 2019-02-04 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Quote ទាំង១០ សម្រាប់លើកទឹកចិត្តខ្លួនឯង ក្រោយបែកបាក់ស្នេហា
បែកគ្នា អាចនិយាយបានថាជាពាក្យ២ ម៉ាត់ពិសពុលបំផុតសម្រាប់មនុស្សនៅស្មោះ។ ក្រោយបែកគ្នា អ្នកណាក៏នឹកពីអនុស្សាវរីយ៍ដែលអ្នកទាំង២ធ្លាប់មាន។ កម្សត់ក៏មាន សប្បាយក៏មាន តែអ្នកណាក៏មានជីវិតផ្សេងគ្នា គ្មានការជួបណាដែលមិនបែក។ តែទោះជាពិបាកចិត្តយ៉ាងណាក៏យើងត្រូវដើរទៅមុខបន្ត។ ខាងក្រោមនេះគឺជា quote ទាំង១០ ដែលយើងអាចប្រើដើម្បីលើកទឹកចិត្តខ្លួនឯងបាន ក្រោយស្នេហាមួយបាត់បង់ទៅ។
១. ខ្ញុំសម្រេចចិត្ត ទុកអតីតកាល នៅកន្លែងដែលវាគួរនៅ។
២. ជាស្នេហាឬអត់ សមគ្នាឬអត់ និងអាចនៅក្បែរគ្នាឬអត់ គឺជារឿង៣ខុសគ្នាទាំងស្រុង។
៣. ឆ្លងកាត់ការឈឺចាប់ហើយ ទើបដឹងខ្លួនរឹងមាំប៉ុណ្ណា។
៤. ប្រសិនបើមិនស្រលាញ់ខ្លួនឯងមុន មានអ្នកណាមកស្រលាញ់យើង។
៥. នៅពេលទ្វារមួយបិទ ទ្វារថ្មីមួយទៀតនឹងបើកវិញ។
៦. គ្មានរឿងដែលខ្វះអ្នក ខ្ញុំមិនអាចរស់បាននោះទេ មានតែអត់លុយ ទើបខ្ញុំមិនអាចរស់បាន។
៧. កុំទុកឲ្យមនុស្សម្នាក់ដែលមិនឲ្យតម្លៃមនោសញ្ចេតនាអ្នក ធ្វើបានអ្នកបានឲ្យសោះ។
៨. កុំឆោតល្ងង់ទៀត មិនមែនឲ្យតែអ្នកពូកែសន្យាទាំងអស់ អាចធ្វើអ្វីដែលពួកគេនិយាយបានទេ។
៩. ពេលនេះខ្ញុំដឹងហើយថា ដើម្បីឈានទៅរកសុភមង្គលបាន គឺត្រូវដើរឆ្លងកាត់ភាពឈឺចាប់ជាមុនសិន។
១០. ខ្ញុំមិនសោកស្ដាយនូវជម្រើសដែលខ្ញុំជ្រើសខុសទេ ព្រោះវាផ្ដល់មេរៀនឲ្យខ្ញុំមួយ តែខ្ញុំស្ដាយដែលដាក់ជំនឿចិត្តលើមនុស្សខុសទៅវិញទេ៕
ចុចអាន៖បើអស់អារម្មណ៍មានតែដើរចេញ កុំបង្ខំខ្លួនឯងទៀត ព្រោះម្នាក់ៗនឹងត្រូវឈឺចាប់ខ្លាំង