មកដឹងតិចនិកស្លៀកពាក់ឲ្យឃើញរាងស្លីម និងជើងវែងដូចអ្នកខ្ពស់ៗ
- 2019-01-30 00:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតិចនិកស្លៀកពាក់ឲ្យឃើញរាងស្លីម និងជើងវែងដូចអ្នកខ្ពស់ៗ
ជើងវែង រាងស្លីម ចង្កេះតូចជាអ្វីដែលស្រីៗគ្រប់គ្នាប្រាថ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺស្លៀកពាក់អីក៏នៅតែឃើញធាត់។ កុំបារម្ភទៀតអី តិចនិក៥ខាងក្រោមនេះជួយឲ្យស្លៀកពាក់មើលទៅឃើញខ្ពស់ ហើយស្លីមតែម្ដង។ អូខេឥឡូវមកដឹងពីតិចនិកទាំង៥នេះទាំងអស់គ្នា៖
ជ្រើសរើសរបៀបស្លៀកខោ
គួរតែជ្រើសរើសស្លៀកខោ ដោយសារតែខោអាចជួយធ្វើឲ្យផ្នែកខាងក្រោមរបស់ស្រីៗ មើលទៅឃើញវែ។ បើអាច អ្នកគួរតែជ្រើសយកខោដែលវែងហើយលុបដល់តំបន់ស្បែកជើង វានឹងជួយឲ្យយើងមើលទៅឃើញរឹតតែខ្ពស់។
គួរតែស្លៀកខោពណ៌ខ្មៅហើយគូទវែង
មិនថាជាខោឬសំពត់ទេ គួរជ្រើសយកប្រភេទគូទវែង ហើយបើជាពណ៌ខ្មៅទៀតរឹតតែល្អ ព្រោះវាធ្វើឲ្យយើងមើលទៅឃើញស្គម។
ស្លៀកពាក់ពណ៌ដូចគ្នា
ស្លៀកសំលៀកបំពាក់ពណ៌ដូចគ្នាទាំងលើនិងក្រោម ជួយឲ្យអ្នកមើលទៅឃើញខ្ពស់។បើពាក់ជាប្រភេទអាវជាប់ខោទៀតរឹតតែល្អ។
ពាក់ស្បែកជើងកែងចេញម្រាមជើង
ស្បែកជើងកែងធម្មតាជួយលើកកម្ពស់យើងស្រាប់ទៅហើយ តែបើយើងជ្រើសយកស្បែកជើងកែងចំហមុខទៀតរឹតតែល្អ ដោយសារតែវាបង្ហាញឲ្យឃើញតាំងពីភ្លៅដល់ម្រាមជើង ហើយមើលទៅឃើញជើងយើងហាក់ដូចជាតូចជាងមុន។
បួងសក់ឡើងអាចជួយឲ្យឃើញខ្ពស់បាន
ធ្វើបែបនេះមានប្រយោជន៍ណាស់ វាដូចជាជួយបន្ថែមកម្ពស់ឲ្យយើងបន្ថែមទៀត។