កំហុស​ ៦​ យ៉ាង​នេះ​ហើយ​ ធ្វើ​ឲ្យ​ស្រី​ៗស្លៀក​ពាក់​ខោអាវ​ថ្មីយ៉ាង​ណា​ក៏មើលទៅ​មិន​ទាន់​សម័យ​

  • 2019-01-28 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ​យើង​ភាគ​ច្រើន​រាល់​ថ្ងៃ​មិន​បាន​ដឹង​ថា​ខ្លួន​កំពុង​តែ​ស្លៀក​ពាក់​ខោរ​អាវ​ដែល​មិន​សម​នឹង​ខ្លួន​នោះ​ទេ​។​ ម្នាក់​ៗ​ចូល​ចិត្ត​តែ​ពាក់​អី​ដែល​ស្រួល​ៗ​ ងាយ​ៗ​ដោយ​មិន​ខ្វល់​ថា​សម​ឬ​មិន​សម​ឡើយ​។​ ដើម្បី​មើល​ទៅ​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ថ្ងៃ​នេះ​ កញ្ញា​ សូម​ប្រាប់​ពី​របៀប​កែ​ប្រែ​កំហុស​ខ្លះ​ៗ​ពី​ការ​ស្លៀក​ពាក់​របស់​ស្រី​ៗ​យើង​បន្តិច​។

១.ស្លៀក​ពាក់​ខ្មៅ​មួយ​តួ​ខ្លួន

មនុស្ស​គ្រប់​គ្នា​ជឿ​ថា​ការ​ស្លៀក​ពាក់​ខ្មៅ​អាច​ឲ្យ​យើង​មើល​ទៅ​ឃើញ​ស្គម​។​ វា​ពិត​ជា​អ៊ីចឹង​មែន​តែ​មិន​មែន​ត្រូវ​ពាក់​ខ្មៅ​ពេញ​មួយ​តួ​ខ្លួន​ទេ​។​ ត្រូវ​ចេះ​រើស​ពណ៌​មើល​ទៅ​ឲ្យ​ស៊ី​គ្នា​។​ បើ​អ្នក​មាន​ដង​ខ្លួន​ធំ​ជាង​ជើង​អ្នក​គួរ​តែ​ប្រើ​សំលៀក​បំពាក់​ត្រឹម​ជង្គង់​ ឬ​ក្រោម​ជង្គង់​បន្តិច​តែ​កុំ​ពាក់​ខ្មៅ​ ដល់​ចុង​ជើង​ឲ្យ​សោះ​ វា​នឹង​មិន​ជួយ​បិទ​បាំង​កន្លែង​ដែល​យើង​ចង់​ឲ្យ​មើល​ឃើញ​ស្គម​ទេ​។​​ បើ​អ្នក​ចេះ​ជ្រើស​រើស​ពណ៌​ត្រូវ​ វា​នឹង​មើល​ទៅ​ឃើញ​ដង​ខ្លួន​ស្គម​ស្អាត​។​

២.ពាក់​ខោរ​អាវ​ធំ​ជាង​ខ្លួន

គួរ​តែ​ពាក់​ខោរ​អាវ​ឲ្យ​មើល​ទៅ​សម​នឹង​ខ្លួន​ជា​និច្ច​។​សំលៀក​បំពាក់​ត្រូវ​តែ​មាន​ទំហំ​ត្រឹម​ត្រូវ​ សូម្បី​តែ​ពេក​អ្នក​ស្រក​គីឡូ​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​ដែរ​។​

៣.ស្លៀក​សំពត់​វែង

សំពត់​វែង​ពិត​ជា​ស្រស់​ស្អាត​ហើយ​។​ ទោះ​បី​ជា​មើល​ទៅ​វា​ស្រួល​ពាក់​​ ទាន់​សម័យ​ តែ​គួរ​តែ​កុំ​ពាក់​អី​ពេល​អ្នក​ឈាន​ដល់​អាយុ​ ២០។​ វា​មើល​ទៅ​ឃើញ​សំពីង​សំពោង​ អ្នក​គួរ​តែ​ជំនួស​ដោយ​សំពត់​ត្រឹម​ជង្គង់​វិញ​ដែល​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ ដូច​អ្នក​ជំនួញ​ស្រី​វ័យ​ក្មេង​ ទាន់​សម័យ​ ហើយ​ក្មេង​ជាង​មុន​ទៀត​ផង​។​

៤.ការ​និយម​ពាក់​វ៉ែនតា

វ៉ែនតា​តូច​ៗ​ ដូច​ជា​ហួស​សម័យ​ហើយ​ឥឡូវ​។​ វ៉ែនតា​ធំ​ៗ​មើល​ទៅ​និយម​ជាង​។

៥.មិន​ទិញ​សំលៀក​បំពាក់​ឲ្យ​ត្រូវ​នឹង​អាយុ

មើល​ទៅ​ឃើញ​ក្មេង​ជាង​វ័យ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​។​ ប៉ុន្តែ​វា​គួរ​ឲ្យ​ទាក់​ទាញ​ជាង​ពេល​ដែល​យើង​ស្លៀក​ពាក់​អ្វី​ដែល​សម​នឹង​អាយុ​របស់​យើង​។​ ទិញ​របស់​សំលៀក​បំពាក់​ណា​ឲ្យ​សម​នឹង​អាយុ​ មិន​មែន​ទិញ​តែ​អ្វី​ដែល​សម្រាប់​តែ​យុវវ័យ​ទេ​។​ របស់​ប្រើ​ប្រាស់​ផ្សេង​ទៀត​ក៏​អ៊ីចឹង​ដែរ​។

៦.ពាក់​ស្បែក​ជើង​មិន​សម​នឹង​ខ្លួន​ឯង

ស្បែក​ជើង​មួយ​គូរ​ដែល​យើង​ពាក់​វា​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​។​ វា​អាច​ប្ដូរ​អ្នក​ពី​មើល​ទៅ​ឃើញ​ស្អាត​ហើយ​ទាន់​សម័យ​ទៅ​ជា​ឃើញ​ចាស់​ហើយ​ធាត់​បាន​។​ ត្រូវ​តែ​ចេះ​រើស​ទំហំ​ស្បែក​ជើង​។​ កុំ​ទៅ​ទិញ​ស្បែក​ជើង​ពេល​ដែល​ជើង​កំពុង​មាន​បញ្ហា​ មិន​ចឹង​ទេ​អ្នក​នឹង​រើស​តែ​ស្បែក​ជើង​ណា​ដែល​ស្រួល​ពាក់​តែ​ប៉ុណ្ណោះ​។​ ហើយ​កុំ​ជឿ​អ្នក​លក់​ពេក​ឲ្យ​សោះ​។​​

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម