តារាថៃ១០ដួង សុទ្ធតែជាកូនកាត់ច្រើនសាសន៍និងសង្ហាឆក់យកបេះដូងស្រីៗ
- 2019-01-27 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាថៃ១០ដួង សុទ្ធតែជាកូនកាត់ច្រើនសាសន៍និងសង្ហាឆក់យកបេះដូងស្រីៗ
ក្រៅពីដើរតួសំដែងក្នុងរឿងភាគផ្សេងៗ តារាថៃប្រុសប៉ុន្មានរូបនេះ សុទ្ធតែជាកូនកាត់សាសន៍ដទៃ ដែលមានរូបរាងសង្ហា ទម្រង់មុខទាក់ទាញ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ពិសេសស្រីៗតែម្តង។ ចង់ដឹងដា ១០ដួងនោះមាននរណាខ្លះ ហើយជាកូនកាត់សាសន៍អ្វីខ្លះ ទើបលេចធ្លោបែបនេះ ទៅតាមដានទាំងអស់គ្នា។
១. Louis Scott៖ កើតនៅប្រទេសអាហ្វ្រិក ជាកូនកាត់ថៃនិងស្កុតឡេន។
២. Dome Pakorn៖ ជាកូនកាត់ដល់ទៅ៤សាសន៍ឯណោះរួមមាន ថៃ សិង្ហបុរី ចិន និងអាឡឺម៉ង់។
៣. Bie KPN៖ មានទេពកោសល្យផ្នែកសិល្បៈជាច្រើនមុខ ហើយជាកូនកាត់ថៃនិងតៃវ៉ាន់់។
៤. Sunny Suwanmethanon៖ ជាតារាសម្តែងកើតឆ្នាំ១៩៨១ ដែលមានភាពកំប្លុកកំប្លែង និងជាកូនកាត់ថៃ បារាំងនិងសិង្ហបុរី។
៥. James Ma៖ កើតក្នុងទឹកដីនៃប្រទេសថៃ ដែលមានម្តាយមកពីប្រទេសហុងកុង និងឪពុកជាជនជាតិថៃមកពីប្រទេសចិន។
៦. Mick Thongraya៖ តារាសម្តែងដែលមានរូបរាងសង្ហាទាក់ទាញរូបនេះ ជាកូនកាត់ថៃនិងដាណឺម៉ាក។
៧. Mike Angelo៖ មានមុខមាត់គួរឲ្យស្រលាញ់ ដែលជាកូនកាត់ថៃនិងចិន។
៨. Nadech Kugimiya៖ គឺជាកំពូលតារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេស ដែលជាកូនកាត់ថៃនិងអូស្រ្តាលី។
៩. Mario Maurer៖ ជាកូនកាត់បីសាសន៍ អាឡឺម៉ង់ ចិន និងថៃ ដែលមានមន្តស្នេហ៍ ឆក់យកបេះដូងអ្នកគាំទ្រស្រីៗ។
១០. Ananda Everingham៖ មានមុខមាំទាំលក្ខណៈជាបុរសចាស់ទុំ ហើយក៏ជាកូនកាត់អូស្រ្តាលីនិងឡាវផងដែរ។
ចុចអានបន្ត៖ ប្រជុំតារាស្រីK-POP ចង្កេះមួយក្តាប់ដងខ្លួនទាក់ទាញ ឃើញហើយគួរឲ្យច្រណែន