អ្នក​ស្រឡាញ់​ប្លង់​មេឃ​ពណ៌ខៀវ អាច​ថត​តាម​ Style នេះ​បាន!

  • 2019-01-26 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​នារីៗ​ដែល​ចូលចិត្ត​ថតរូប​បែប​ធម្មជាតិៗ ឬ​ក៏​ស្រឡាញ់​ប្លង់​ជាប់​ផ្ទៃមេឃ​ដ៏ខៀវ​ស្រងាត់​នោះ ថ្ងៃ​នេះ​កញ្ញា សូមណែនាំ​នូវ​គំរូ​រូបថត​ដែល​ មើល​ទៅ​ត្រជាក់ភ្នែក និង​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​ប្លង់​ផ្ទៃមេឃ​យ៉ាង​ស្រស់ស្អាត។ អ្នក​អាច​មើល​វា​សម្រាប់​ពេល​ដែល​ចង់​ថតរូប​បែប​នេះ ព្រោះ​វា​អាច​ជួយ​ច្រើន​ណាស់​ក្នុង​ករណី​ដែល​អ្នក​គ្មាន​គំនិត​ថ្មីៗ​ជាមួយ Style ថតរូប​ជា​ដើម៖

១. យក​ដៃ​បាំង​ថ្ងៃ

២. អង្គុយ​មាត់ឆ្នេរ​ជាមួយសៀវភៅ

៣. ងើយមុខ​បន្តិច ហាក់ដូច​ជា​អ្នក​កំពុង​ស្រូប​យក​ខ្យល់​ដ៏​បរិសុទ្ធ

៤. កាច់រាងបែបកំប្លែងៗតាមតែ​ចិត្ត​ចង់

៥. ឱនមុខបន្តិច យកដៃវែកសក់

៦. ឈរបែរខ្នង​បែប​មិន​ដឹង​ខ្លួន

៧. Style បែប cute cute

៨. យក​កង់​ជា​ជំនួយឲ្យ​កាន់​តែ​ស្រស់ស្រាយ

៩. ធ្វើ​កាយវិកា​ដូច​មិន​ដឹង​ថា​គេ​កំពុង​ថត​យើង

១០. ថត​យក​ផ្ទៃមុខ​ជាមួយ​ផ្ទៃមេឃ

១១. មាន​ផ្កា​ និងពពុះសាប៊ូ​​បន្ថែម​ឲ្យ​កាន់​តែ​រស់​រវើក

១២. Style បែប​អត់ខ្វល់ សំខាន់​ខ្ញុំ​ស្អាត

ចុចអាន៖បណ្ដុំ​សួន​ផ្កា​ស្អាតៗ​បំផុតលើ​ពិភពលោក​ ជា​កន្លែង​ប្រាថ្នា​របស់​​នារី​ៗ​គ្រប់​រូប

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម