ស្មានតែ Fan Bingbing អស់ផ្លូវដើរហើយ ឥលូវក្លាយជាអ្នកតំណាងម៉ាកវ៉ែនតាល្បីបាត់
- 2019-01-11 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានតែ Fan Bingbing អស់ផ្លូវដើរហើយ ឥលូវក្លាយជាអ្នកតំណាងម៉ាកវ៉ែនតាល្បីបាត់
ការត្រលប់មកវិញរបស់កំពូលតារាសម្ដែងចិន Fan Bingbing បានបង្ករចម្រូងចម្រាស់យ៉ាងខ្លាំងក្នុងភពសិល្បៈចិន ក្រោយមានព័ត៌មាននាងនឹងត្រលប់ចូលសិល្បៈក្នុងត្រីមាសទី១ក្នុងឆ្នាំនេះ។ កាលពីថ្ងៃទី៨ ខែមករាកន្លងទៅនេះ អ្នកកាសែតម្នាក់បានចុះផ្សាយពីកម្រងរូបភាពថ្មីរបស់តារាសម្ដែងស្រីជើងចាស់ Fan Bingbing ពេលនាងក្លាយជាអ្នកតំណាងថ្មីរបស់ម៉ាកវ៉ែនតាល្បីឈ្មោះ PRSR សម្រាប់ឆ្នាំ២០១៩។ គួរបញ្ជាក់ផងដែរថា នេះគឺជាស្ប៉តទី១របស់ស្រីស្អាតវ័យ៣៨ឆ្នាំ ក្រោយពេលនាងជាប់រឿងអាស្រូវគេចពន្ធជាង១០០លានដុល្លារ។
តាមនោះដែរ តួរឿង “ព្រះនាងយេយេ” បានសងលុយពិន័យពន្ធបាន៨០%ហើយ ហើយ២០%ដែលនៅសល់នឹងត្រូវបានសងជាលុយសុទ្ធនាពេលឆាប់ៗនេះ។ អ្នកកាសែតដដែលបានបង្ហើបផងដែរថា រាជិនីទូរទស្សន៍នឹងត្រលប់ចូលសិល្បៈមវិញនៅខែមីនានេះហើយ។ ក្រោយពេលព័ត៌មាននេះត្រូវបានចុះផ្សាយ វាបានបង្ករចម្រូងចម្រាស់យ៉ាងខ្លាំង ត្បិតទស្សនិកជនមួយចំនួនមិនពេញចិត្តនៅពេល គូដណ្ដឹង Li Chen ត្រលប់មកវិញលឿនពេក គួរតែត្រូវហាមយ៉ាងតិច៣ឆ្នាំទើបសម។ ផ្ទុយមកវិញ អ្នកគាំទ្ររបស់ តារាកើតឆ្នាំ ១៩៨១ បានត្រេកអរជាខ្លាំង នៅពេលតារាដែលខ្លួនស្រលាញ់នៅតែជាអ្នកតំណាងរបស់ប្រេនល្បីៗលើពិភពលោក៕