ចៀ វៃ កើបលុយរាប់ម៉ឺនដុល្លារ ក្រោយត្រូវគេចោទថារៀបការគ្មានចុះឈ្មោះ
- 2019-01-09 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀ វៃ កើបលុយរាប់ម៉ឺនដុល្លារ ក្រោយត្រូវគេចោទថារៀបការគ្មានចុះឈ្មោះ
ប្ដីប្រពន្ធតារាសម្ដែងជួរមុខតៃវ៉ាន់ Ruby Lin និង Wallace Hou ត្រូវបានគេសងជំងឺចិត្តជិត៣ម៉ឺនដុល្លារ ក្រោយពេលត្រូវអ្នកកាសែតម្នាក់ចោទថា រៀបការទាំងគ្មានចុះឈ្មោះ។
កាលពីថ្ងៃទី៦ ខែមករាកន្លងទៅនេះ ក្រុមហ៊ុនតំណាងរបស់តារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Ruby Lin បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនពីលទ្ធផលនៃការប្ដឹងផ្ដល់ករណី តារាស្រីរូបនេះត្រូវគេរៀបការទាំងគ្មានចុះឈ្មោះ។
លទ្ធផលចុងក្រោយគឺតួរឿង "ព្រះនាងយេយេ" ជាអ្នកឈ្នះ ដោយអ្នកកាសែត Dong Tao Tong ត្រូវសូមទោសប្ដីប្រពន្ធនាងជាសាធារណៈ ហើយត្រូវសងថ្លៃជំងឺចិត្តចំនួន២៩០០០ដុល្លារ ពីបទបរិហារកេរ្តិ៍គេ។ តំណាងក្រុមហ៊ុនខាងលើបានឲ្យដឹងថា អ្នកកាសែតខាងលើត្រូវសូមទោស ចៀ វៃក្នុងរយៈពេល៤៨ម៉ោងក្រោយពេលតុលាការកាត់ក្ដី និងបង់លុយពិន័យតាមការចែង។
គួររំលឹកឡើងវិញថា កាលពីចុងឆ្នាំ២០១៧ Dong Tao Tongបានចុះផ្សាយថា ទោះបីជាទទួលយកកូនក៏ដោយ តែ Wallace Hou មិនបានពេញចិត្តនឹង Ruby Lin ឡើយ ព្រោះលោកត្រូវជាប់អន្ទាក់គេ ហេតុនេះហើយ ទើបមិនព្រមចុះឈ្មោះរៀបការ ហើយការទាំងប្រថុចញ៉ុច។ ក្រោយពេលព័ត៌មាននេះចុះផ្សាយ ភាគីខាង Ruby Lin បានដាក់ពាក្យបណ្ដឹង ហើយទីបំផុតនាងជាអ្នកឈ្នះបណ្ដឹងនេះ៕