សាកល្បងទាយចិត្តមនុស្សស្រី តាមការនិយមលាបពណ៌ក្រែម
- 2019-01-08 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកល្បងទាយចិត្តមនុស្សស្រី តាមការនិយមលាបពណ៌ក្រែម
ជាទូទៅមនុស្សស្រីអត់ផាត់ម្សៅ អត់ធ្វើសក់ មិនសូវអីប៉ុន្មានទេ តែបើអត់លាបក្រែមវិញ មើលទៅស្លេកស្លាំងដូចជាមនុស្សឈឺយ៉ាងម៉េចមិនដឹងទេ។ ក្រែមលាបមាត់ មានពណ៌ច្រើនប្រភេទខុសៗគ្នា ប៉ុន្តែមនុស្សស្រីយើង បើចាប់ចិត្តពណ៌ណាមួយហើយ តែងលាបវាជាប្រចាំនិងញឹកញាប់បំផុត។ តើអ្នកដឹងទេថា ការនិយមពណ៌និមួយៗ អាចបង្ហាញពីអត្តចរិតផ្សេងៗគ្នារបស់ស្រីៗ?
១. ពណ៌ក្រហម
ពណ៌ក្រហម ឆ្អិនឆ្អៅ ស្រស់ឆើតលើបបូរមាត់ បង្ហាញថានាងជាមនុស្សស្រី មានទំនុកចិត្តលើខ្លួនឯង ចូលចិត្តភាពសប្បាយរីករាយច្រើន។ នាងមិនចូលចិត្តការបង្ខំពីនរណាម្នាក់ និងចង់សម្រេចចិត្តលើរឿងអ្វីមួយដោយខ្លួននាងផ្ទាល់ប៉ុន្តែក៏មិនមានៈពេកដែរ។
២. ពណ៌ទឹកក្រូច
ពណ៌ទឹកក្រូចស្រាលស្រទន់គួរឲ្យស្រលាញ់និងមិនស្លេកពេក។ មនុស្សស្រីចូលចិត្តលាបពណ៌នេះ មានន័យថានាងជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់ ចង់ដឹងចង់រៀនពីអ្វីថ្មីៗ និងមានបេះដូងល្អបរិសុទ្ធ។ នាងកក់ក្តៅ មានចិត្តសប្បុរស និងមានទំនាក់ទំនងល្អជាមួយគេឯង។
៣. ពណ៌សាច់
ពណ៌សាច់ មើលទៅសាមញ្ញបែបទាន់សម័យថ្លៃថ្នូរ ច្រឡំជាមួយនឹងពណ៌ស្បែក។ នារីនិយមលាបពណ៌នេះ ពូកែអៀនបន្តិច ប៉ុន្តែបង្កប់ដោយភាពផ្ហែមល្ហែម ពេលឃើញហើយចង់តែលង់ស្នេហ៍ទប់ចិត្តមិនបាន។ នាងក៏ជាមនុស្សស្រីភ្លន់តែមិនទន់ជ្រាយ និងចូលចិត្តចែករំលែកក្តីសុខឲ្យទៅអ្នកដទៃ។
៤. ពណ៌ផ្កាឈូក
ពណ៌នេះយុវវ័យគឺនិយមខ្លាំងណាស់ ព្រោះវាមានទាក់ទាញស្រស់ស្អាត។ ពិតណាស់ នាងជាមនុស្សស្រីមានភាពស្រស់ស្រាយក្នុងខ្លួន មិនប្រកាន់ច្រើន។ ចូលចិត្តធ្វើអីបែបរ៉ូមែនទិក ពេលខ្លះឡិកឡក់កំប្លែង ហើយតែងតែចង់រាប់អានស្គាល់មិត្តភ័ក្ដិថ្មីៗ។
៥. ពណ៌ស្វាយ
ពណ៌ស្វាយលាបលើបបូរមាត់ មើលទៅស្អាតប្លែកមួយបែប ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលនិយមលាបពណ៌នេះ។ ចងដឹងអត់ថា នាងជាមនុស្សស្រីបែបណា? នាងស្រលាញ់សេរីភាព និងពោរពេញដោយអំណាច ប៉ុន្តែដាច់ខាតមិនបង្ហាញរឿងឯកជន ឲ្យអ្នកដទៃដឹងឡើយ។ លុះត្រាតែម្នាក់នោះស្និទ្ធខ្លាំងបំផុតទើបនាងប្រាប់អាថ៌កំបាំងឬពិភាក្សាជាមួយ។
៦. ពណ៌ត្នោត
ពណ៌នេះអាចមើលទៅកាច ហើយពេលខ្លះក៏មានលក្ខណៈបែបធម្មជាតិដែរ។ តាមការពិត នាងជាមនុស្ស ដែលមានចិត្តត្រជាក់ ស្រួលនិយាយគ្នា មិនចូលចិត្តគិតអ្វីស្មុគស្មាញច្រើន និងជាមនុស្សដែលអាចទុកចិត្តបាន៕
ចុះប្រិយមិត្ត កញ្ញា និយមលាបពណ៌ណាជាងគេជាប្រចាំ?
ចុចអានបន្ត៖ ប្រវែងម្រាមដៃឆ្វេងអាចបង្ហាញពីអត្តចរិតរបស់អ្នក