អ្នកគួរតែ​នៅ​លីវ​សិន​ចុះរហូត​ជួប​មនុស្ស​បែប​នេះ ចាំ​មាន​ស្នេហា

  • 2019-01-07 04:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សម្រេច​ចិត្ត​ទទួល​យក​ស្នេហា ព្រោះ​ខ្លាច​គេ​សើច ឬ​ខ្លាច​ឯកា គឺជា​រឿង​ដែល​ខុស​ឆ្គង​បំផុត​ក្នុង​ជីវិត។ អ្នក​គួរតែ​នៅ​ single សិន​ចុះ ទោះ​ជា​យូរ​ក៏​ដោយ រហូត​បាន​ជួប​មនុស្ស​ប្រុស​ប្រភេទ​នេះ ចាំ​សម្រេច​ចិត្ត​ទទួល​យក​គេ។

នៅ​លីវ​សិន​រហូត​ទាល់​តែ​អ្នក​ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ឆន្ទៈ​ធ្វើ​ការងារ​ខ្លាំងខ្លា នៅ​ក្នុង​ពេល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក។

នរណា​ម្នាក់​ដែល​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្រលាញ់​អ្នក។

នៅ​លីវ​រហូត​ទាល់​តែ​អ្នក​រក​ឃើញ​នរណា​ម្នាក់​ដែល​ព្យាបាល​អ្នក​ឲ្យ​បាន​ល្អ​ដោយ​មិន​រំពឹង​អ្វី​ផ្សេង​ពី​អ្នក។

នរណា​ម្នាក់​ដែល​ព្យាបាល​អ្នក​យ៉ាង​ល្អ​ព្រោះ​អ្នក​សម​នឹង​ទទួល​វា ហើយ​គាត់​ចង់​ឃើញ​អ្នក​មាន​ស្នាម​ញញឹម​នៅ​លើ​មុខ​អ្នក។

នៅ​លីវ​រហូត​ទាល់តែ​អ្នក​ស្វែងរក​នរណា​ម្នាក់​ដែល​ខំ​ប្រឹង​និយាយ​ជាមួយ​អ្នក។

នរណា​ម្នាក់​ដែល​ស្ដាប់​នៅ​ពេល​អ្នក​និយាយ។

នរណា​ម្នាក់​ដែល​ដាក់​ទូរសព្ទ​របស់​គាត់​ចុះ​នៅ​ពេល​អ្នក​គេង​លក់​ទាំង​ទូរសព្ទ​នៅ​ជាប់​ខ្លួន។

នៅ​លីវ​រហូត​ទាល់​តែ​អ្នក​រក​ឃើញ​នរណា​ម្នាក់​ដែល​ប្រឹងប្រែង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​អ្វី​សម​បែប​យ៉ាង​នៅ​លើ​លោក​នេះ។

នរណា​ម្នាក់​ដែល​អញ្ជើញ​អ្នក​ទៅ​ជួប​ជាមួយ​មិត្ត​របស់​គាត់។

នរណា​ម្នាក់​ដែល​នាំ​អ្នក​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ​របស់​គាត់។

នៅ​លីវ​រហូត​ទាល់​តែ​អ្នក​រក​ឃើញ​នរណា​ម្នាក់​ដែល​ខំប្រឹង​រៀបចំ​កាលវិភាគ ដើម្បី​បាន​នៅ​ក្បែរ​អ្នក។

នរណា​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ហើយ​នឹង​ធ្វើឲ្យ​វា​កើត​ឡើង​ពិត​មែន។

នៅ​លីវ​រហូត​ដល់​អ្នក​រក​ឃើញ​នរណា​ម្នាក់​ដែល​ធ្វើ​រឿង​ជាច្រើន សម្រាប់​អ្នក​ដូច​ដែល​អ្នក​ធ្វើ​សម្រាប់​គាត់។

នរណា​ម្នាក់​ដែល​យល់​ពី​ទំនាក់ទំនង គឺជា​មាន​ផ្លូវ​ពីរ ហើយ​គេ​មិន​គេ​នៅតែ​សម្រេច​ចិត្ត​ដើរ​ផ្លូវ​ត្រង់​ជាមួយ​អ្នក មិន​ងាក​ទៅ​រក​ផ្លូវ​ផ្សេង។

នរណា​ម្នាក់​ដែល​ទទួល​ស្គាល់​តម្លៃ​របស់​អ្នក និង​ធ្វើឲ្យ​ប្រាកដ​ថា​អ្នក​ក៏​បាន​ស្គាល់​ពី​វា​ផង​ដែរ។

នៅ​លីវ​រហូត​ទាល់​តែ​អ្នក​រក​ឃើញ​នរណា​ម្នាក់​ដែល​ខំ​ប្រឹង​ព្យាយាម​ស្រលាញ់​អ្នក​រាល់​ថ្ងៃ។

នរណា​ម្នាក់​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា បាន​ទទួល​ការ​កោតសរសើរ​ចំពោះ​រឿង​តូចតាច​ដែល​អ្នក​ធ្វើ ជំនួស​ឲ្យ​ការ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​​ធ្វើ​រឿង​ធំដុំ តែ​បែរជា​ឥត​បាន​ការ។

នរណា​ម្នាក់​ដែល​ធ្វើឲ្យ​ប្រាកដ​ថា អ្នក​ដឹង​ថា​អ្នក​ស្រលាញ់ ជំនួស​ឲ្យ​អ្នក​ឆ្ងល់​ថា តើ​នរណា​ម្នាក់​បាន​យកចិត្តទុកដាក់​ចំពោះ​ខ្លួន។

នៅ​លីវ​រហូត​ទាល់​តែ​អ្នក​រក​ឃើញ​នរណា​ម្នាក់​ដែល​ខំ​ប្រឹងប្រែង​គ្រប់​ទិដ្ឋភាព​នៃ​ទំនាក់ទំនង​របស់​អ្នក។

នរណា​ម្នាក់​ដែល​ផ្ញើ​សារ​ទៅ​អ្នក​រៀងរាល់​ព្រឹក ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ។

នរណា​ម្នាក់​ដែល​រើស​អាហារ​សម្រាប់​អ្នក​នៅ​ពេល​គាត់​ទៅ​ផ្សារ ដូច្នេះ​របស់​អ្នក​ចូលចិត្ត​ញ៉ាំ​តែងតែ​មាន​នៅ​ក្នុង​ទូទឹកកក​របស់​គាត់។គាត់​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​ស្វែងរក ឬ​ផលិត​ដោយ​ដៃ នូវ​អ្វី​ដែល​អ្នក​ចង់​ញ៉ាំ។

នេះ​គឺជា​អំណោយ​ដ៏​ល្អឥតខ្ចោះ សម្រាប់​អ្នក ព្រោះ​អ្នក​សម​នឹង​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត​បែប​នោះ៕

ចុចអាន៖បើ​​​​​​នៅ​​​តែ​​​ខ្លាច​​​​​​​​​​ឈឺចាប់​​ដូច​​ពេល​​អតីតកាល​ ធ្វើ​ម៉េច​​អាច​​​ជួប​ស្នេហ៍​ពិត​បាន​​?

ប្រភព៖Unspoken Thoughts

អត្ថបទ៖ ទ្រី រ៉ាវី