បើ​​​​​​នៅ​​​តែ​​​ខ្លាច​​​​​​​​​​ឈឺចាប់​​ដូច​​ពេល​​អតីតកាល​ ធ្វើ​ម៉េច​​អាច​​​ជួប​ស្នេហ៍​ពិត​បាន​​?

  • 2019-01-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ខ្ញុំ​​តែង​​តែ​​គិត​ថា​​​​​​​​លើ​​លោក​​នេះ​​​ ស្នេហា​​​​​ប្រៀប​​​​ដូច​ជា​ល្បែង។ អ្នក​​ខ្លះ​​​​​​ដើម្បី​​​​មនុស្ស​​ម្នាក់ អ្វី​​ក៏​​ហ៊ាន​លះ​​​បង់​ ឲ្យ​​តែ​​​អាច​​​​រស់​​នៅ​​​ជាមួយ​​គ្នា​អស់​​មួយ​​ជីវិត ប៉ុន្តែ​​​អ្នក​​ច្បាស់​ទេ​​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេល​​​​​បាន​នៅ​​​ជាមួយ​​គ្នា​ហើយ អ្វីៗ​មិន​អាច​​ប្រែ​​ប្រួល?

យើង​អាច​​​​យល់​ចិត្ត​​គ្នា​​​​​​​​​​​នៅ​​​​​ថ្ងៃ​​​​នេះ​​​ ប៉ុន្តែ​​​២០​​ឆ្នាំ​ឬ​៣០ឆ្នាំ​​​​​​​តទៅ​មុខ​ទៀត​​​​ នរណា​​​ទៅ​​​​មើល​​ឃើញ​​នោះ? សូម្បី​​​ប្តី​ប្រពន្ធ​​​រៀប​​ការ​​​​​ហើយ​​ សន្យា​​​​​​​​រស់​នៅ​​​ស្រលាញ់​​គ្នា​​​អស់​មួយ​​​ជីវិត ​ទី​​​បំផុត​ ២០-៣០​​​ឆ្នាំ​​ក្រោយ ក៏​​នៅ​តែ​អាច​​បែក​​គ្នា​ដដែល។ ល្បែង​​​​ស្នេហា​​​គឺ​​៥០/៥0 អាច​​​នឹង​​ជោគជ័យ​​​ អាច​​នឹង​​​បាត់​បង់​​​​​ទាយ​មិន​ត្រូវ​​ឡើយ ដូច្នោះ​​ហើយ​​បាន​ជា​​ខ្ញុំ​​ខ្លាច​។ ទំនុក​​ចិត្ត​ពិបាក​​​​នឹង​​​យក​មក​​វិញ​​ណាស់​ បន្ទាប់​ពី​ធ្លាប់​​​​ឆ្លង​កាត់​​ការ​​ឈឺចាប់​រាប់​មិន​អស់​កាល​ពី​អតីតកាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​​​​ស្រលាញ់​​​​​នរណា​ម្នាក់​​ជ្រាល​ជ្រៅ ​​អ្នក​​​តែង​​គិត​ថា​គេ​​ក៏​ស្រលាញ់​អ្នក​ដូច​គ្នា​​ ហើយ​​​​​បើ​គេ​​​ចាក​ចេញ​​​​​ក៏​​ព្រម​​​​ទទួល​​​​ស្គាល់​​​​ផង​ទៅ ព្រោះ​​ជីវិត​តែ​ប៉ុណ្ណឹង​ឯង ​​​​​​​​​​យើង​​មិន​អាច​​​​តោង​​ជើង​​គេ​​​​​ឲ្យ​នៅ​ជាមួយ​បាន​ទេ បើ​​​គេ​​​អស់​​ចិត្ត​​ហើយ​​​នោះ​។ ចាត់​ទុក​​ថា​​​​​​ជាតិ​​នេះ​​​ ​​អ្នក​​​មិន​​​មែន​​ជា​​គូ​​​​នឹង​គ្នា​​ទៅ​​ចុះ។

​​​​​​​​ក្តី​​​​ឈឺ​​ចាប់​​​ដែល​បាន​កើត​ឡើង​​​​លើ​រូប​អ្នក វា​​​បាន​​ធ្វើ​ឲ្យ​អ្នក​​​​ពិបាក​​​ទុក​​ចិត្ត​​​​​ ពិបាក​​​ជ្រើស​​​​រើស​​​​នរណា​​​ម្នាក់​​ជា​ដៃគូ បារម្ភ​គ្រប់​ពេល​​​​​វេលា​​ ខ្លាច​​​​អ្នក​​ថ្មី​​ដូច​អ្នក​​​​ចាស់​​​ទៀត​​​​​ មិន​​ដឹង​គួរ​​​​​សម្រេច​ចិត្ត​​បែប​ណា​ទើប​ល្អ។

​​​​​​អ្នក​​​​​អាច​​នឹង​ខ្លាច​​​​ពិភព​លោក​ទាំង​មូល មិន​​ដឹង​​ថា​​​​ម្នាក់​ណា​​​​​​​មាន​ក្តី​​ស្រលាញ​​​ពិត​ប្រាកដ​​​​សម្រាប់​​អ្នក​​​។ ឈប់​​ភ័យ​​​ខ្លាច​​​ត​ទៅ​ទៀត ឱ​កាស​​​​​​​ស្វែង​​រក​​​សុភមង្គល​​​​​ឲ្យ​​​ខ្លួន​​ឯង​គឺ​​មិន​​ខ្វះ​​ឡើយ ឲ្យ​តែ​អ្នក​​​ហ៊ាន​​សាក​​ល្បង ​​​បើក​​ចិត្ត​​ចាប់​​​​ផ្តើម​​​សារជាថ្មី ជាមួយ​​នរណា​​​​ដែល​មាន​​​ចិត្ត​លើ​អ្នក​​ដែរ។ ដោយ​សារ​​តែ​​​​មនុស្ស​ស្រី​​ ចូល​​ចិត្ត​គិត​​​​ច្រើន​ពេក ​​​​​រំពឹង​​​ខ្ពស់​ពេក ទើប​ឈឺ​​ចាប់​​​​​កាន់​​​តែ​​ខ្លាំង ដូច្នេះ​​​ហើយ​​ធ្វើ​អ្វី​ក៏​​ដោយ​​​​​ហ៊ាន​​​​សាក​​ល្បង​​ តែ​​កុំ​​រំពឹង​ខ្ពស់​​ពេក ទើប​មិន​សូវ​ឈឺ​ចាប់​​​​។ បើ​​​​អ្វី​​ៗ​​មិន​​​សម​តាម​​​បំណង​​ទេ ក៏​​​តាម​​ហ្នឹង​ទៅ កុំ​​​​​ដាក់​​​​សម្ពាធ​​​​​​​​​​ឃុំ​​​ឃាំង​​​​ខ្លួន​ឯង ស្វែង​​រក​ផ្លូវ​​ថ្មី ​​​​​ដើរ​​​រហូត​ទាល់​តែ​​បាន​​​ជួប​ស្នេហ៍​ពិត៕​​​​​​​

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី