Yang Mi ​តាំង​ពី​សម្រាល​ដល់​កូន​អាយុ​៣​ឆ្នាំ ទៅ​មើល​ថែ​កូន​បាន​តែ​៣៧​ថ្ងៃ​គត់

  • 2019-01-05 02:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រឿង​លែងលះ​គ្នា​របស់​កំពូល​តារា​សម្ដែង​ចិន Yang Mi និង Harwick Lau ត្រូវ​បាន​ទម្លាយ​ចេញ​មក ចំនួន​ថ្ងៃ​ដែល​ស្រី​ស្អាត​នេះ​ទៅ​មើល​កូន​ខ្លួន​ក៏​ត្រូវ​បាន​បង្ហើប​ដូច​គ្នា។

អាច​និយាយ​បាន​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi កំពុង​តែ​ឈរ​លើ​កំពូល​នៃ​អាជីព​រប​ស់​ខ្លួន​តែ​ម្ដង ដោយ​ក្នុង​ឆ្នាំ​២០១៨ នាង​បាន​វ៉ា​មុខ​រៀមច្បង​ជា​ច្រើន​ក្លាយ​ជា​សិល្បករ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត។ អាស្រ័យហេតុនេះ ស្រី​ស្អាត​វ័យ​៣២​ឆ្នាំ គឺ​រវល់​ខ្លាំង​ដក​ឃ្លា​មិន​រួច។ ជាមួយ​គ្នា​នេះ​ដែរ រឿងរ៉ាវ​លែងលះ​គ្នា​ជាមួយ​អតីត​ស្វាមី Harwick Lau រឹត​តែ​ធ្វើ​ឲ្យ​បណ្ដាញ​ព័ត៌មាន​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង។

ជាក់​ស្ដែង ថ្មី​ៗ​នេះ​បំផុត ចំនួន​ថ្ងៃ​ដែល​តួ​រឿង “Eternal Love” ទៅ​មើល​កូន​របស់​ខ្លួន នៅ​ផ្ទះ​ខាង​ប្ដី​នាទីក្រុង​ហុងកុង​ក៏​ត្រូវ​បាន​គេ​ទម្លាយ​ផង​ដែរ។ តាម​នោះ​ដែរ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ក្រោយ​ពេល​សម្រាល​កូន​ស្រី​រួច តារា​កើត​ឆ្នាំ​១៩៨២​នៅ​មើល​ថែ​កូន​បាន​តែ​៣៧​ថ្ងៃ​គត់។ ក្រៅ​ពី​នោះ គឺ​ម្ដាយ​ក្មេក​អ្នក​មើល​ទាំង​អស់។

ទោះ​បី​ជា​ដឹង​ថា Yang Mi រវល់​ខ្លាំង​ក៏​ដោយ តែ​ទស្សនិកជន​នៅ​តែ​ទ្រាំ​មិន​បាន ហើយ​បញ្ចេញ​មតិ​ថា តារា​លំដាប់ A រូប​នេះ​មិន​ស័ក្ដិសម​ធ្វើ​ម្ដាយ​គេ​សោះ ត្បិត​រយៈ​ពេល​៣​ឆ្នាំ ជាង​១០០០​ថ្ងៃ​នេះ ទៅ​មើល​កូន​តែ​៣៧​ថ្ងៃ​បែប​នេះ៕

ប្រភព៖ baomoi

ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម