យ៉ាងគួ សៀវ ឡុងនី ទម្លាយ​រូប​ថត​មង្គលការ​ជា​លើក​ទី​២ បំបិទ​ព័ត៌មាន​លែងលះគ្នា

  • 2018-12-29 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រៀបការ​បាន​២​ឆ្នាំ និង​ឆ្លង​កាត់​ពាក្យ​ចចាមអារ៉ាម​បែក​បាក់​ជាច្រើន នៅ​ពេល​នេះ​គូ​ស្នេហ៍​តារា​សម្ដែង​ជួរ​មុខ​ចិន Michelle Chen និង Chen Xiao បាន​បញ្ចេញ​រូបភាព​កម្រង​រូបភាព​មង្គលការ​ជា​លើក​ទី​២​យ៉ាង​ផ្អែលល្ហែម។ មុន​នេះ​បន្តិច គេ​បាន​ប្រទះ​ឃើញ​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះចិន Michelle Chen និង Chen Xiao មាន​វត្តមាន​នៅ​កោះ Maldives។ ពេល​នោះ​គេ​គ្រាន់​តែ​ស្មាន​ថា តារា​ទាំង​២​ទៅ​លំហែរ​កាយ​នៅ​ទី​នោះ​ប៉ុណ្ណោះ តែ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​មុន​នេះ ទស្សនាវដ្ដី Cosmo បាន​បញ្ចេញ​កម្រង​រូបភាព​មង្គលការ​លើក​ទី​២​របស់​គូ​ស្នេហ៍​នេះ ក្នុង​គម្រប់ខួប​អាពាហ៍ពិពាហ៍​២​ឆ្នាំ​របស់​អ្នក​ទាំង​២។

គួរ​បញ្ជាក់​ផងដែរ ​មុន​ពេល​បញ្ចេញ​រូបភាព​នេះ យ៉ាងគួ និង​សៀវឡុង​នី​ជំនាន់២០១៥ តែង​ត្រូវ​បាន​គេ​ទម្លាយ​ថា​រកាំរកូស រហូត​ឈាន​ដល់​បែក​គ្នា។​ កម្រង​រូបភាពផ្អែមល្ហែម​នេះ​ប្រៀបដូច​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា ស្នេហា​អ្នក​ទាំង​២​គ្មាន​បញ្ហា​អ្វី​នោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម