បើ​សង្សារ​មក​សុំ​ត្រូវ​គ្នា​វិញ អ្នក​គួរ​សួរ​ខ្លួនឯង ៥ សំណួរ​នេះ​សិន

  • 2018-12-23 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូខ្លះ​ក្រោយ​បែក​គ្នា​ហើយ​មួយ​រយៈ​ក៏​ត្រឡប់​មក​ត្រូវ​គ្នា​វិញ ប៉ុន្តែ​ភាគច្រើន​មិន​បាន​ត្រូវ​គ្នា​យូរ​ឡើយ។ ដូចនេះ​បើ​សង្សារ​ចាស់​ចាប់អារម្មណ៍​សួរ​នាំ​ចង់​ត្រូវ​គ្នា​វិញ អ្នក​គួរតែ​សួរ​ខ្លួនឯង ៦ សំណួរ​នេះ​សិន ដើម្បី​ប្រាកដ​ចិត្ត​ថា​ទទួល​អ្នក​ចាស់​មក​ម្ដង​ទៀត។

១.តើ​អ្នក​ត្រៀម​ខ្លួន​ឈឺចាប់​ម្តង​ទៀត​ទេ?

វាជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​បែក​គ្នា អាច​ត្រូវ​មិន​អស់​ចិត្ត​នឹង​គ្នា​ហើយ​ត្រឡប់​មក​រក​គ្នា​វិញ។ ប៉ុន្តែ​បើ​អ្នក​ងាក​មក​សួរ​ខ្លួនឯង​ថា បើ​ពី​ចុះ​ហេតុអ្វី​មិន​ព្យាយាម​កុំ​ឲ្យ​បែក​គ្នា​ទៅ ម្ដ៉េច​បាន​បែក​គ្នា​ហើយ​ចាំបាច់​មក​សុំ​ត្រូវ​គ្នា​វិញ​ធ្វើ​អី? តែ​បើ​មិន​សួរ​គួរ​ប្រាប់​ខ្លួនឯង​ថា គួរតែ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បីធ្​ទទួល​យក​ការ​ឈឺចាប់​ម្តង​ទៀត ព្រោះ​គាត់​អាច​នឹង​ដូច​កាលពី​មុន​ពេល​បែក​គ្នា​លើក​ដំបូង។

រូបតំណាង

**២.បើ​គ្មាន​គាត់​តើ​អ្នក​អាច​រស់នៅ​បាន​ទេ?**

ប្រសិនបើ​អ្នក​រក​ឃើញ​ចម្លើយ​ចំពោះ​ចិត្ត​អ្នក តើ​អ្នក​គួរតែ​បន្ត​វា​ទៀត​ដែរ​ទេ? ព្យាយាម​គិត​ត្រឡប់​ទៅ​មើល​ពី​ការ​បែកបាក់​នោះ ហើយ​អ្នក​ឈឺចាប់​យ៉ាង​ខ្លាំង​ប៉ុន្តែ​អ្នក​នៅតែ​អាច​រស់នៅ​បាន​យ៉ាង​សុខ​សប្បាយ។ គាត់​បាន​ដើរ​ចេញ​ទៅ​ឆ្ងាយ​ពី​អ្នក​ហើយ បើ​ទោះ​ត្រឡប់​មក​ក៏​អ្នក​នៅតែ​ជា​អ្នក​ដដែល។

៣.តើ​អ្នក​អាច​ត្រលប់​មក​ត្រឹម​ជា​មិត្តភក្តិ​បាន​ទេ?

សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​បាន​បែកបាក់​គ្នា ហើយ​ចង់​ត្រូវរ៉ូវ​គ្នា​វិញ គេ​ជ្រើសរើស​ការ​ធ្វើ​ជា​មិត្ត ដើម្បី​មាន​ឱកាស​បាន​មក​ស្និទ្ធស្នាលគ្នា​ម្ដង​ទៀត។ ដូចនេះ​ត្រូវ​ប្រាកដ​ចិត្ត​ថា អ្នក​គួរតែ​មិន​ឲ្យ​អតីត​សង្សារ​មក​ជា​សង្សារ​ម្ដង​ទៀត ព្រោះ​ដើម្បី​កុំឲ្យ​ឈឺចាប់​ម្ដង​ទៀត។

៤.ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​អតីត​សង្សារ​អ្នក

ព្យាយាម​ស្វែងរក​ព័ត៌មាន​ជា​មុន ថា​គាត់​ត្រលប់​មក​រក​អ្នក​វិញ​ដោយសារ​មូលហេតុ​អ្វី។ ប្រសិនបើ​វា​គ្រាន់តែ​ដើម្បី​បំបាត់​ភាព​ឯកា បោកប្រាស់ ឬ​មិត្ត​ស្រី​គាត់​បាន​ចាកចេញ ហើយ​បាន​នឹកនា​ចង់​ត្រឡប់​មក​រក​អ្នក​វិញ? តើ​អ្នក​ពិតជា​ថា​ទទួល​យក​បាន មែនទេ​ចំពោះ​ការ​ផ្សះផ្សារ​បែប​នេះ។

៥.ផ្តល់​ពេល​ឲ្យ​ខ្លួនឯង​ពិនិត្យ​មើល​ជា​មុន​សិន

ប្រសិនបើ​រយៈពេល​បែក​គ្នា អ្នក​នៅ​សប្បាយ​រីករាយ​ជាមួយ​ការងារ និង​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​រស់នៅ​ជាមួយ​គ្រួសារ ឬ​មិត្តភ័ក្តិ ហើយ​មិន​គួរ​ទទួល​គេ​យក​មក​វិញ​ទេ។ កុំ​យល់ព្រម​សំណូមពរ​របស់​គាត់​ម្តង​ទៀត​អី ព្រោះ​អ្នក​អាច​រស់នៅ​ដោយ​សុខសាន្ត​ហើយ​នោះ៕

រូបតំណាង

ចុចអាន៖ក្រោយបែកបាក់ស្នេហា ស្រី​ៗគួរ​ធ្វើ​រឿង ៤ យ៉ាង​នេះ​ភ្លាម​​ដើម្បី​ចាប់ផ្ដើម​សាជាថ្មី​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម