ពិព័រណ៍Ladies’ Fair ទើបតែចាប់ផ្តើមក្តៅៗ កុំភ្លេចមកចូលរួមណា
- 2018-12-22 05:23:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍Ladies’ Fair ទើបតែចាប់ផ្តើមក្តៅៗ កុំភ្លេចមកចូលរួមណា
ពិព័រណ៍នារីសម័យថ្មី (Ladies’ Fair) បានចាប់ផ្តើមបើកនៅព្រឹកមិញនេះ នៅសាលកោះពេជ្រ។ នេះគឺជាព្រឹត្តិការណ៍ពិព័រណ៍ធំបំផុត និងលើកដំបូងបង្អស់ដែលរៀបចំឡើងដោយវិបសាយនារីនាំមុខគេនៅក្នុងប្រទេសកម្ពុជា សហការជាមួយក្រុមហ៊ុន 360 events, Pi Pay, វិបសាយអចលនទ្រព្យ real.estate.com.kh និងធនាគារ Bred Bank Cambodia plc។ ក្នុងនោះដែរក៏មានក្រុមហ៊ុនចូលរួមឧបត្ថម្ភផ្សេងទៀតដូចជា Revlon, Megadis, Smart Axiata, និង Grab។
ពិព័រណ៍នារីសម័យថ្មី Ladies Fair គឺជាពិព័រណ៍ដ៏ធំដែលមានផ្នែកធំៗចូលរួមចម្រុះទាក់ទងនឹងស្ត្រី ដូចជា ផ្នែកសម្រស់ Fashion អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ទូរគមនាគមន៍ ផ្ទះសម្បែង គ្រឿងអេឡិចត្រូនិច និងផ្នែកពាក់ព័ន្ធនឹងការអប់រំកូនចៅជាដើម។ ពិព័រណ៍រំពឹងថានឹងមានអ្នកចូលរួមប្រមាណជា ២ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៨យប់ នៅថ្ងៃទី២២ ២៣ ធ្នូ ២០១៨។
ចំណុចទាក់ទាញសំខាន់នៃពិព័រណ៍មួយនេះគឺ មានការផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់៨០% ឯណោះ ទៅទំនិញវ៉ាលីស ៥០%ទៅលើទំនិញប្រភេទពូក គ្រឿងផ្ទះបាយ ៧០% ទៅលើទំនិញប្រភេទថែរក្សាសម្រស់ និង Fashion ហើយនឹងមានការផ្ដល់ជូនដល់ទៅ២ពាន់កាដូ ពី Koi, Revlon និងក្រុមហ៊ុនផ្សេងៗទៀត។ មានការសម្ដែងពិសេសៗជាច្រើន រាប់បញ្ចូលទាំងការបង្ហាញម៉ូដ ដោយច្នៃដោយក្រុមនិស្សិតសាលា Limkokwing និង PPIIA។ ក្រៅពីនេះទៅទៀត Revlon ក៏នឹងមានការប្រកួតផាត់មុខវគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធីទាំងពីរថ្ងៃផងដែរ។
ចំណែកក្រុមហ៊ុន Pipay ក៏នឹងមានផ្ដល់ជូនការចាប់រង្វាន់ដល់ទៅ៥០០ដុល្លារ សម្រាប់អតិថិជន Pipay ផ្ទាល់ និងមានកន្លែងសម្រាប់បញ្ចូលទឹកប្រាក់ទៅក្នុងគណនី Pipay ក្នុងថ្ងៃពិព័រណ៍ ហើយអតិថិជនក៏នឹងអាចរីករាយជាមួយការបញ្ចុះតម្លៃផ្សេងៗផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រុមការងារ កញ្ញា ដោយផ្ញើសារមកកាន់ប្រអប់សាររបស់ Page Kanha ឬទាក់ទងមកលេខ 070 986 356៕