Realestate.com.kh ​មាន​មោទនភាព​ខ្លាំង​ដែល​បាន​​សហការជាមួយ​ Ladies' Fair ​

  • 2018-12-19 08:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិព័រណ៍រដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជានឹងប្រព្រឹត្តិនៅក្នុងរាជធានីភ្នំពេញក្នុងខែធ្នូនេះ។ ពិព័រណ៍​​នារី​សម័យ​ថ្មី ឬ Ladies' Fair ត្រូវ​បាន​រៀបចំឡើងដោយ​វិបសាយ កញ្ញា របស់​ក្រុម​ហ៊ុន​ សប្បាយ ឌីជីថល​ ផ្លាស់​ (kanha.sabay.com.kh) ​និង​មានការសហការ​ជាមួយ គេហទំព័រ Realestate.com.kh ផងដែរ។

ក្រុមហ៊ុន Realestate.com.kh មានមោទនភាពក្នុងការសហការ និងដាក់ស្តង់អចលនទ្រព្យផ្តាច់មុខ​នៅក្នុងពិព័រណ៍ Ladies'​ ​Fair ឆ្នាំ២០១៨ ដែលជាវេទិការមួយប្រមូលផ្តុំនូវផលិតផលម៉ាកយីហោល្បីៗ នៅក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នឹងប្រព្រឹត្តទៅនៅកោះពេជ្រ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ​ដែល​នឹង​មានអ្នកចូលរួមជាង ២០​ ០០០ នាក់ ពោលគឺនេះជាវេទិការមួយ ដែលមានអតិថិជនដ៏ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។

គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេនៅកម្ពុជា Realestate.com.kh មានបំណងចង់ចូលរួម នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដោយហេតុថា បច្ចុប្បន្ន ស្ត្រីគឺជាអ្នកសម្រេចចិត្ត​ដ៏សំខាន់​​ក្នុង​គ្រួសារ ​ឧទាហរណ៍ នៅ​ពេលនិយាយ​ពីការទិញផ្ទះ ការជួលខុនដូ ការវិនិយោគដីធ្លី ឬការវិនិយោគលើ​អចលនទ្រព្យណាមួយ ស្រ្តីជារឿយៗបានចូលរួមក្នុងការសម្រេចចិត្តចុងក្រោយ។

លោក Tom O'Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh ​មានប្រសាសន៍ថា “នេះគឺជាឱកាសដ៏ល្អមួយសម្រាប់យើង និងអតិថិជនរបស់យើង​ដើម្បីបង្កើនការយល់ដឹងបន្ថែម​ទៀតនៅក្នុងទីផ្សារកម្ពុជា ហើយនេះក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ម្ចាស់គម្រោងក្នុងការ​បង្កើនការលក់អចលនទ្រព្យរបស់ពួកគេ”។

រូបតំណាង

សម្រាប់ពិព័រណ៍ Ladies 'Fair ឆ្នាំ២០១៨ នេះ Realestate.com.kh បានទទួលការសហការផ្សព្វផ្សាយ ពីគម្រោងអភិវឌ្ឍន៍ និងក្រុមហ៊ុនអចលនទ្រព្យដូចជា៖ គម្រោងបុរី R & F ក្រុមហ៊ុន Creed Group គម្រោងអារ៉ាតាហ្គាដិន គម្រោង Camhomes គ្រុមហ៊ុន CPL និងក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត។

វាបានបង្ហាញពីការពិតមួយថា ក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងលំនៅដ្ឋាននានាកំពុងចាប់យក​ឱកាសដ៏ល្អនេះ ដើម្បីជួបជាមួយអ្នកសម្រេចចិត្តពិតប្រាកដ ក៏ដូចជាជួបពិភាក្សាពីឱកាសវិនិយោគ​នៅក្នុងវិស័យអចលនទ្រព្យ។ សរុបមកស្ត្រីគ្រប់គ្រង ៦៥% នៃអាជីវកម្មទាំងអស់នៅក្នុងប្រទេស​កម្ពុជា។

អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ និងភ្នាក់ងារទាំងអស់ត្រូវការឱកាស ដើម្បីបង្ហាញពីគម្រោងថ្មីៗ លក្ខណៈពិសេស និងការបញ្ចុះតម្លៃដ៏ល្អបំផុតសម្រាប់អតិថិជន។

គម្រោង អារ៉ាតា

ជាក់ស្តែង គម្រោង អារ៉ាតា ហ្គាដិន កំពុងចាប់ផ្តើមផ្តល់ជូនពិសេសសម្រាប់ឆ្នាំថ្មីនេះ។ គម្រោងនឹង​ផ្តល់ជូនទឹកកកដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃ ១% នៃតម្លៃសរុប នៅពេលទិញយូនីតណាមួយ​នៅក្នុងគម្រោង។ មានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលកំពុងរីកចម្រើនខ្លាំង គម្រោង អារ៉ាតាហ្គាដិននឹងក្លាយជាគម្រោងលំនៅដ្ឋានដ៏មានសក្តានុពលនៅក្នុងទីក្រុង។

គម្រោង Camhomes ជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេមួយ ដែលផ្តល់ជូនលំនៅដ្ឋានតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជា។ គម្រោងនឹងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសចំនួន ២% បន្ថែមលើការផ្តល់​ជូនពិសេសៗច្រើនទៀត សម្រាប់ការសម្រេចចិត្តទិញលំនៅដ្ឋាននៅក្នុងពិព័រណ៍នេះ។

ក្រុមហ៊ុន អ & អេហ្វ គ្រុប ដែលមានគម្រោងឈ្មោះថា អ & អេហ្វ ស៊ីធី នឹងធ្វើការផ្តល់ជូនពិសេស​ដែលមិនធ្លាប់មានពីមុនមកនៅថ្ងៃពិព័រណ៍នេះដូច​គ្នា​ដែរ។ ស្ត្រីដែលចាប់អារម្មណ៍ចំពោះគម្រោង អ & អេហ្វ នឹងទទួលបានការបញ្ជាក់លម្អិតអំពីកម្មវិធីពិសេសដ៏អាថ៌កំបាំងនេះ។

Realestate.com.kh នឹងផ្តល់ជូននូវការបញ្ចុះតម្លៃនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ការចូលទស្សនា ស្តង់ Realestate.com.kh នៅក្នុងពិព័រណ៍ Ladies' Fair ដើម្បីទទួលបានកញ្ចប់សេវាកម្មបញ្ចុះតម្លៃ ៣០% សម្រាប់ការផ្សព្វផ្សាយអចលនទ្រព្យនៅលើ Realestate.com.kh។

ប្រសិនបើអ្នកកំពុងស្វែងរកទិញផ្ទះ​ថ្មី ខុនដូ ឬការវិនិយោគណាមួយសម្រាប់គ្រួសារ​ អ្នកត្រូវប្រាកដថាអ្នកនឹងចូលរួមជាមួយ​ពិព័រណ៍ Ladies’ Fair និងចូលទស្សនាស្តង់អចលនទ្រព្យ។

សូមកុំខកខានទទួលយកការផ្តល់ជូនពិសេសៗរបស់យើងឲ្យសោះ!

សម្រាប់ព័ត៌មានបន្ថែម និងទាក់ទងផ្នែកប្រឹក្សាយោបល់សូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០១៧ ៤៣៦ ៧៥៦

ចុចអាន៖ ទោះ​ពូកែ​​យ៉ាង​ណា ស្វាមី​ល្អ​​មិន​ដែល​ធ្វើ​រឿង​នេះ​ដោយ​គ្មាន​ភរិយា​ឡើយ

អត្ថបទ​៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម