បវរកញ្ញាខ្មែរ រឿន ណាត កាន់តែទាក់ទាញជាមួយនឹងការបង្ហាញម៉ូតឈុតហែលទឹក
- 2018-12-14 04:06:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាខ្មែរ រឿន ណាត កាន់តែទាក់ទាញជាមួយនឹងការបង្ហាញម៉ូតឈុតហែលទឹក
កម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលពិភពលោក Miss Universe 2018 បានឈានចូលមកដល់វគ្គជម្រុះបឋម កាលពីរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ។ វិញ្ញាសានៅក្នុងវគ្គនេះដែរ គឺតម្រូវឲ្យបេក្ខភាពប្រឡងមកពីគ្រប់ប្រទេស បង្ហាញឈុតស្រមោលសរ និងឈុតហែលទឹក។ បើក្រឡេកមកមើល បវរកញ្ញាខ្មែរយើងវិញ កញ្ញា រឿន ណាត មានភាពលេចធ្លោស្រស់ស្អាតគ្រប់ឈុត ជាពិសេសកាន់តែទាក់ទាញខ្លាំងនោះគឺឈុតហែលទឹកតែម្តង។ រូបរាងដ៏ស្រឡូន ស្នាមញញឹមស្រស់ស្រាយ អមជាមួយនឹងដំណើរប្រកបដោយទំនុកចិត្តនិងភាពជឿជាក់ បានធ្វើឲ្យបវរកញ្ញាកម្ពុជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើឆាកដ៏ធំមួយនេះ។
ចុចអានបន្ត៖ ឈុតតំណាងជាតិរបស់ Miss Universe ២០១៨ ទាំង ២០ ប្រទេស ទាក់ភ្នែកបំផុត