បើខ្លួននៅមានចរិតបែបនេះ នោះបញ្ជាក់ថាអ្នកមិនសក្ដិសមនឹងមានស្នេហា
- 2018-12-13 06:45:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើខ្លួននៅមានចរិតបែបនេះ នោះបញ្ជាក់ថាអ្នកមិនសក្ដិសមនឹងមានស្នេហា
ចង់មានស្នេហា តែបែរជានៅមានទម្លាប់ទាំងនេះ នោះកុំសង្ឃឹមថាអាចមានដៃគូនឹងគេ។ សញ្ញា ៥ យ៉ាងនេះបញ្ជាក់ថាអ្នកមិនទាន់ត្រៀមខ្លួននឹងមានស្នេហា ដូចនេះកុំចាំបាច់តូចចិត្តតូចថ្លើមអី ព្រោះនៅពេលអ្នកលែងមានចំណុចទាំងនោះទៀត គឺដល់ពេលសមរម្យសម្រាប់ទទួលយកស្នេហាហើយ។
១.អ្នកនៅស្វែងយកពីខ្លួននៅឡើយ
ប្រសិនបើអ្នកស្ថិតនៅក្នុងកាលៈទេសៈនេះនៅឡើយ អ្នកមិនទាន់សក្ដិសមនឹងទទួលស្នេហាពីនរណាម្នាក់ឡើយ។ ព្រោះអ្នកមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង ដូចនេះអ្នកនឹងគ្មានពេលទៅស្វែងយល់ឲ្យស៊ីជម្រៅពីដៃគូ។
២.អ្នកចំណាយពេលជាច្រើនក្នុងការស្វែងរកស្នេហាជាងផលប្រយោជន៍សម្រាប់ខ្លួនអ្នក
បើអ្នកងប់ងុលនឹងរឿងស្នេហារហូតមិនខ្វល់នឹងខ្លួនឯងបែបនេះ អ្នកក៏មិនសមដែរ។ ការងប់ងុលរហូតភ្លេចមើលថែ និងរកអ្វីថ្មីឲ្យមានប្រយោជន៍ដល់ខ្លួន អ្នកដទៃចូលមកក៏មិនអាចរក្សាអ្នកបានល្អដែរ។
៣.អ្នកកំពុងស្វែងរកនរណាម្នាក់ដើម្បីជួយសង្គ្រោះ
អ្នកចង់បានស្នេហា ព្រោះចង់ឲ្យដៃគូជួយ មិនថាជាកម្លាំង ឬជាលុយ។ បើអ្នកសម្លឹងទៅរកមនុស្សបែបនេះជាដៃគូ ច្បាស់ណាស់ថាអ្នកនឹងមិនទទួលបានស្នេហាពិតឡើយ ព្រោះអ្នកយកបានប្រយោជន៍ពីគេ ហើយគេក៏ត្រូវការយកអ្នក ដើម្បីជាផលចំណេញណាមួយដូចគ្នា។
៤.អ្នកមិនចង់ធ្វើការផ្លាស់ប្ដូរជីវិតខ្លួនឯង
ពេលស្រលាញ់នរណាម្នាក់ អ្នកត្រូវតែចេះតាមចិត្ត បត់បែន និងសម្របខ្លួនជាមួយដៃគូ ហើយគេវិញក៏ត្រូវធ្វើដូចគ្នា។ ប៉ុន្តែបើអ្នកមិនចង់ធ្វើបែបនោះទេ ច្បាស់ណាស់ថាស្នេហាមិនបានយូរអង្វែងឡើយ។
៥.អ្នកមិនអាចទទួលខុសត្រូវ
ចង់មានស្នេហាទាល់តែអ្នកជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ព្រោះថាពេលនោះធ្វើឲ្យអារម្មណ៍មនុស្សមានការបែងចែកច្រើន។ អ្នកត្រូវរ៉ាប់រងការងារ និងអារម្មណ៍មិនឲ្យមានភាពលម្អៀង ហើយមិនតែប៉ុណ្ណោះអ្នកក៏ត្រូវ ចែករំលែកពេលវេលា អាហារនំចំណី និងសូម្បីតែសម្ភារៈមួយចំនួនទៀត៕
ចុចអាន៖អាយុ២២ឆ្នាំ ខ្ញុំត្រូវការសេរីភាព និងចង់ឯកា