អាយុ​២២​ឆ្នាំ ខ្ញុំ​ត្រូវ​ការ​សេរី​ភាព និង​ចង់​ឯកា

  • 2018-12-09 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លង​កាត់​រយៈ​ពេល​ទឹក​ភ្នែក​យូរ​អង្វែង ស្រាប់​តែ​ថ្ងៃ​មួយ ខ្ញុំ​ឃើញ​ថា​ទឹក​ភ្នែក​ខ្ញុំ​ស្ងួត​ ស្នាម​ញញឹម​ក្រៀម​ខ្សោះ អស់​ជំនឿ​លើ​មនោសញ្ចេតនា​តែ​ម្ដង។ វ័យ​២២​ឆ្នាំ ខ្ញុំ​ចង់​សម្រាក​បន្តិច​សិន។

ពេល​មាន​ពេល​ខ្លះ ស្រាប់​តែ​អ្នក​មាន​អារម្មណ៍​ថា​ដូច​គ្មាន​ព្រលឹង​ក្នុង​ខ្លួន សូម្បី​តែ​ផឹក​កាហ្វេ​ដែល​ដាក់​ស្ករ​ហើយ ក៏​នៅ​តែ​ល្វីង​តែត។ នៅ​ក្នុង​ជីវិត អ្នក​ណា​ក៏​ធ្លាប់​ឆ្លង​កាត់​កំហុស​ឆ្គង​ម្ដង​ពីរ​ដែរ ហើយ​ខ្ញុំ​កំពុង​ឆ្លង​កាត់​វា​នៅ​ពេល​នេះ។ ប្រហែល​មក​ពី​ខ្ញុំ​មិន​ធំ​ដឹង​ក្ដី​គ្រប់គ្រាន់ មិន​ទាន់​រឹងមាំ​គ្រប់​គ្រាន់ មិន​ទាន់​គិត​ឲ្យ​បាន​ដិតដល់ ទើប​ចុង​បញ្ចប់​អ្នក​ឈឺចាប់​គឺ​ជា​រូប​ខ្ញុំ។

ការ​ពិត​ទៅ ខ្ញុំ​មិន​ទាន់​មាន​ឯករាជ្យ​ភាព​គ្រប់គ្រាន់​ដើម្បី​បោះបង់​ចោល​នូវ​អ្វី​ដែល​តាំង​ពី​ដើម​ឡើយ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ។ ខ្ញុំ​នៅ​តែ​តោងទាម​វា ទាំង​ដឹង​ថា​វា​នឹង​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​គ្មាន​ផ្លូវ​ចាកចេញ។

មាន​ថ្ងៃ​ខ្លះ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ភាព​ឯកា​មក​ធ្វើ​ជា​មិត្តភ័ក្ដិ។ មិន​ប្រាកដ​ថា​មក​ពី​អស់​ស្រលាញ់ គ្រាន់​តែ​អស់​អារម្មណ៍​នឹង​ស្រលាញ់ ព្រោះ​ស្លាកស្នាម​ដែល​បន្សល់​ពី​របួស​ចាស់​ជ្រៅ​ខ្លាំង​ពេក។ ជ្រើស​យក​សុភមង្គល ឬ​ឯកា​ក៏​ដូច​តែ​គ្នា ព្រោះ​ចុង​បញ្ចប់​នៅ​ជីវិត មិនមែន​ថា​យើង​គង់​តែ​នៅ​ម្នាក់​ឯង​ទេ​ឬ? នៅ​ក្នុង​វ័យ​២២​ឆ្នាំ​នេះ ក្រោយ​អ្វី​ដែល​ខ្លួន​បាន​ឆ្លង​កាត់​រួច​មក ខ្ញុំ​ចង់​មាន​សេរីភាព និង​នៅ​ឯកា​ដូច​នេះ​សិន...៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម