អាយុ២២ឆ្នាំ ខ្ញុំត្រូវការសេរីភាព និងចង់ឯកា
- 2018-12-09 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ២២ឆ្នាំ ខ្ញុំត្រូវការសេរីភាព និងចង់ឯកា
ឆ្លងកាត់រយៈពេលទឹកភ្នែកយូរអង្វែង ស្រាប់តែថ្ងៃមួយ ខ្ញុំឃើញថាទឹកភ្នែកខ្ញុំស្ងួត ស្នាមញញឹមក្រៀមខ្សោះ អស់ជំនឿលើមនោសញ្ចេតនាតែម្ដង។ វ័យ២២ឆ្នាំ ខ្ញុំចង់សម្រាកបន្តិចសិន។
ពេលមានពេលខ្លះ ស្រាប់តែអ្នកមានអារម្មណ៍ថាដូចគ្មានព្រលឹងក្នុងខ្លួន សូម្បីតែផឹកកាហ្វេដែលដាក់ស្ករហើយ ក៏នៅតែល្វីងតែត។ នៅក្នុងជីវិត អ្នកណាក៏ធ្លាប់ឆ្លងកាត់កំហុសឆ្គងម្ដងពីរដែរ ហើយខ្ញុំកំពុងឆ្លងកាត់វានៅពេលនេះ។ ប្រហែលមកពីខ្ញុំមិនធំដឹងក្ដីគ្រប់គ្រាន់ មិនទាន់រឹងមាំគ្រប់គ្រាន់ មិនទាន់គិតឲ្យបានដិតដល់ ទើបចុងបញ្ចប់អ្នកឈឺចាប់គឺជារូបខ្ញុំ។
ការពិតទៅ ខ្ញុំមិនទាន់មានឯករាជ្យភាពគ្រប់គ្រាន់ដើម្បីបោះបង់ចោលនូវអ្វីដែលតាំងពីដើមឡើយមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំ។ ខ្ញុំនៅតែតោងទាមវា ទាំងដឹងថាវានឹងធ្វើឲ្យភាគីទាំងសងខាងគ្មានផ្លូវចាកចេញ។
មានថ្ងៃខ្លះ ខ្ញុំគ្រាន់តែចង់បានភាពឯកាមកធ្វើជាមិត្តភ័ក្ដិ។ មិនប្រាកដថាមកពីអស់ស្រលាញ់ គ្រាន់តែអស់អារម្មណ៍នឹងស្រលាញ់ ព្រោះស្លាកស្នាមដែលបន្សល់ពីរបួសចាស់ជ្រៅខ្លាំងពេក។ ជ្រើសយកសុភមង្គល ឬឯកាក៏ដូចតែគ្នា ព្រោះចុងបញ្ចប់នៅជីវិត មិនមែនថាយើងគង់តែនៅម្នាក់ឯងទេឬ? នៅក្នុងវ័យ២២ឆ្នាំនេះ ក្រោយអ្វីដែលខ្លួនបានឆ្លងកាត់រួចមក ខ្ញុំចង់មានសេរីភាព និងនៅឯកាដូចនេះសិន...៕