បើបន្តដុសធ្មេញរបៀបនេះ អនាគតអ្នកនឹងចំណាយប្រាក់ច្រើន ដើម្បីព្យាបាល
- 2018-12-04 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើបន្តដុសធ្មេញរបៀបនេះ អនាគតអ្នកនឹងចំណាយប្រាក់ច្រើន ដើម្បីព្យាបាល
ប្រសិនបើអ្នកមិនកែទម្លាប់អាក្រក់ទាំងនេះនៅពេលដុសធ្មេញទេ ធ្មេញរបស់អ្នកនឹងកាន់តែខ្សោយ ហើយឆាប់ខូចមិនខាន។ ភាគច្រើនអ្នកតែងតែយកច្រាសមកដុសសម្អាតធ្មេញ ដើម្បីសុខភាពមាត់ តែរបៀបដុសខ្លះបែរជាមិនត្រឹមត្រូវ អាចបណ្ដាលឲ្យធ្មេញខូចខាតធ្ងន់ធ្ងរទៀតផង។ ក្នុងរយៈពេលវែងប្រសិនបើអ្នកមិនកែទម្លាប់ខុសឆ្គងនៅពេលដុសធ្មេញ អ្នកនឹងចំណាយប្រាក់ច្រើន ដើម្បីព្យាបាល និងជួសជុលធ្មេញ៖
១.អ្នកដុសធ្មេញខ្លាំងៗពេក
ទម្លាប់ដុសធ្មេញប្រើកម្លាំងខ្លាំងៗពេក អាចបំផ្លាញធ្មេញ និងបំផ្លាញអ័រម៉ូនធ្មេញរហូតបណ្ដាលឲ្យមានជំងឺពុកធ្មេញ។ អ្នកឯកទេសខាងសុខភាពមាត់ធ្មេញក៏បានណែនាំផងដែរថា គ្រាន់តែដុសធ្មេញដោយប្រើកម្លាំងល្មមៗទើបវាមិនប៉ះពាល់ដល់ធ្មេញ។
២.ដុសធ្មេញផ្ដេក
ការដុសធ្មេញដោយប្រើច្រាស់ទៅដុសផ្ដេកនឹងមិនកម្ចាត់បាក់តេរីចេញពីធ្មេញនោះទេ។ វិធីល្អបំផុតដើម្បីដុសធ្មេញរបស់អ្នកឲ្យបានត្រឹមត្រូវ គឺត្រូវដុសធ្មេញរបស់អ្នកជាចលនារាងរង្វង់ពីខាងលើ និងពីខាងក្នុង។
**៣.ការដុសលឿនពេក**
ពេលវេលាជាមធ្យមក្នុងការដុសធ្មេញ គឺចាប់ពី ២ នាទីទៅ ហើយអ្នកគួរតែដុសធ្មេញយ៉ាងហ្មត់ចត់នៅលើផ្នែកទាំង ៣ នៃធ្មេញ។ ប្រសិនបើបើដុសឆាប់ហើយពេក កាកសំណល់ជាប់ធ្មេញមិនអាចកម្ចាត់អស់ទេ។
រូបតំណាង
៤.ប្រើច្រាស់ធំពេក
ធ្មេញរបស់មនុស្សគ្រប់គ្នាមានទំហំខុសៗគ្នា ដូច្នេះការប្រើច្រាស់ធំជាងធ្មេញនឹងធ្វើឲ្យការសម្អាតមិនបានសព្វល្អ។ ទន្ទឹមនឹងនេះដែរ បើប្រើច្រាស់តូចពេកក៏មិនកើតដែរ ដូច្នេះអ្នកគួរតែជ្រើសរើសយកច្រាស់ដុសឲ្យសមនឹងធ្មេញរបស់អ្នក ដើម្បីគាំទ្រការសម្អាតធ្មេញបានល្អបំផុត។
៥.លាងជម្រះមាត់របស់អ្នកដោយទឹកត្រជាក់
ទឹកត្រជាក់ពេកអាចបណ្ដាលឲ្យធ្មេញមានការប្រែប្រួល ជាពិសេសអ្នកដែលមានធ្មេញច្រពើស។ ដោយសារតែគ្រឿងផ្សំសំខាន់ៗនៅក្នុងថ្នាំដុសធ្មេញគឺមានប្រភេទហ្វ្លុយអូរីវា ដែលស៊ីគ្នាបានល្អបំផុតនៅសីតុណ្ហភាពទឹកប្រហែល ៣៧ អង្សាសេ។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នជៀសវាងការលាងមាត់របស់អ្នកជាមួយទឹកត្រជាក់បន្ទាប់ពីដុស៕
ចុចអាន៖ធ្វើតេស្តឈាម មើល៥យ៉ាងនេះមុននឹងសម្រេចចិត្តរៀបការ