កុំ​បោះបង់​ខ្លួនឯង​ចោល បើ​ទោះ​ជា​ម្នាក់​នោះ​លែង​ត្រូវការ​អ្នក​ក៏​ដោយ

  • 2018-11-15 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​ស្នេហា​ទាំងអស់​មិន​ប្រាកដ​ថា​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​ឡើយ។ ពេល​ខ្លះ​អ្នក​អាច​ត្រូវ​ភាគី​ម្ខាង​ទៀត​បោះបង់​ចោល​ទាំង​មិន​ដឹង​ពី​ហេតុផល​ច្បាស់លាស់ ឬ​ធ្វើ​អ្វី​ខុស ប្រសិនបើ​អ្នក​ត្រូវ​បុរស​គេ​ទាត់ចោល សូម​អ្នក​កុំ​ទុក​ខ្លួនឯង​ចោល​ម្នាក់​ទៀត។

.«ម្នាក់​នោះ​មិន​ត្រូវការ​អ្នក មិនមែន​មាន​ន័យ​ថា​មនុស្ស​មួយ​ផែនដី​លែង​ត្រូវការ​អ្នក​ដែរ​ទេ។ ឈប់​ខូច​ចិត្ត​ព្រោះ​គេ ហើយ​ក្រោក​ឡើង​រៀបចំ​ខ្លួន​ឲ្យ​ល្អ​ឡើង​វិញ ដើម្បី​រង់ចាំ​ប្រុស​ម្នាក់​ដែល​ស្រលាញ់ និង​ព្រម​ទទួល​យក​ចំណុច​ខ្វះខាត»។

រូបតំណាង

**២**.«កុំ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លួនឯង ដើម្បី​ទាមទារ​ចំណាប់អារម្មណ៍។ បើ​អស់​ស្រលាញ់​ហើយ ទោះ​ជា​អ្នក​ស្លាប់​នៅ​នឹង​មុខ ក៏​គេ​នៅតែ​ឈាន​ជើង​ចាកចោល​អ្នក​គ្មាន​ស្រណោះ​អាល័យ»។

.«ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ដឹង​ថា ការ​បោះបង់​អ្នក​ចោល គឺជា​អំពើ​ខុសឆ្គង​បំផុត​ក្នុង​ជីវិត​គេ។ អ្នក​គួរ​កែតម្រូវ​ខ្លួនឯង​ឲ្យ​មាន​តម្លៃ​នរណា​ក៏​ប៉ងប្រាថ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា នោះ​ជា​ការ​សម្រេចចិត្ត​ខុស​ដែល​ទៅ​ស្រវា​អ្នក​ថ្មី»។

រូបតំណាង

.«កុំ​ដេក​ដួល​លើ​រឿង​ស្នេហា អ្នក​គួរតែ​ស្វែងរក​ចំណុច​ខ្សោយ​ដែល​ធ្វើឲ្យ​ដៃគូ​ចាស់​បោះបង់​ចោល ហើយ​កែប្រែ​វា​ជា​ថ្មី ដើម្បី​ពេល​ជួប​អ្នក​ថ្មី អ្នក​គ្មាន​កំហុស​បែប​នោះ​ម្ដង​ទៀត»។

.«អ្នក​អាច​គ្មាន​តម្លៃ​ក្នុង​ក្រសែ​ភ្នែក​បុរស​ម្នាក់​នោះ តែ​អ្នក​ពិតជា​មាន​តម្លៃ​ខ្លាំង​បំផុត​ក្នុង​ភ្នែក​ក្រុម​គ្រួសារ មិត្តភ័ក្ដិ អ្នក​ជិតខាង​អ្នក។ ដូចនេះ​កុំ​ព្រោះតែ​គេ​អ្នក​ឈប់​ស្រលាញ់​ខ្លួនឯង​អី ធ្វើ​ខ្លួន​ឲ្យ​មាន​កិត្តិយស​សម្រាប់​មនុស្ស​សំខាន់​ដែល​រង់ចាំ​នៅ​ផ្ទះ»។

រូបតំណាង

.«កុំ​ទៅ​បញ្ឈឺ​អ្នក​ចាស់​អី ព្រោះ​ទង្វើ​នេះ​មិន​ត្រឹមតែ​មិន​អាច​បំភ្លេច​គេ​បាន​ឡើយ ថែម​ទាំង​ធ្វើឲ្យ​គេ​សើចចំអក​ដល់​អ្នក​ទៅ​វិញ​ទេ»។

.«ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ពេល​កន្លង​មក​អ្នក​មិន​សូវ​មាន​ពេល​ថែ​ទាំ​ខ្លួន​ព្រោះ​រវល់​តែ​យក​ចិត្ត​គេ ដូចនេះ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​បំពេញ​ចិត្ត​ខ្លួនឯង​ម្ដង»៕

ចុចអាន៖ជូន​ចំពោះ​ខ្លួនឯង៖ «ខ្ញុំ​សុំទោស​ចំពោះ​ការ​មិន​ស្រឡាញ់​អ្នក​ឲ្យ​បាន​គ្រប់គ្រាន់»

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទថ្មី