ឈុតតំណាងជាតិខ្មែរត្រៀមប្រកួតបវរកញ្ញាចក្រវាល២០១៨ ត្រូវបានគ្រងជាលើកដំបូងហើយ
- 2018-11-15 02:03:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតតំណាងជាតិខ្មែរត្រៀមប្រកួតបវរកញ្ញាចក្រវាល២០១៨ ត្រូវបានគ្រងជាលើកដំបូងហើយ
ឈុតតំណាងជាតិខ្មែរ ដែលនឹងត្រៀមយកទៅចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាល ២០១៨ ឈ្មោះ "កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ" ឬ "កម្ពុជា Kingdom of Wonder” ត្រូវបានគ្រងជាលើកដំបូងដោយបេក្ខភាពតំណាងប្រទេសកម្ពុជាកញ្ញា រឿន ស៊ីណាត នៅថ្ងៃនេះដោយទទួលបានការសរសើរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
បើគិតត្រឹមពេលនេះវីដេអូបង្ហាញពីឈុតនេះ មានការចែករំលែកដល់ទៅជាង១ពាន់ដងរួចទៅហើយ ដែលបង្ហោះចេញពីគណនី Facebook ផ្ទាល់របស់កញ្ញា រឿន ស៊ីណាត តែម្ដង។ គូសបញ្ជាក់ដែរថាឈុតនេះត្រូវបានសម្រិតសម្រាំងរចនាអស់រយៈពេលដល់ទៅជាង២ខែឯណោះ ដោយផ្សារភ្ជាប់នូវវប្បធម៌ប្រពៃណី និងប្រវត្តិបុរាណរបស់ខ្មែរយ៉ាងស្រស់ត្រកាល។ ឈុតនេះត្រូវបានចំណាយថវិកាដល់ទៅជាង៣ពាន់ដុល្លារឯណោះ ក្នុងការផលិត។
បើចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖