បាត់​មុខ​ពី​សិល្បៈ​យូរ Fan Bingbing ត្រលប់​មក​វិញ តាម​រូប​ផ្សាយ​ពាណិជ្ជកម្ម

  • 2018-11-14 03:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ថ្ងៃ​បុណ្យ​អ្នក​នៅ​លីវ (Single Day) ​កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ គូ​ស្នេហ៍​តារា​សម្ដែង​ចិន​ល្បី​ឈ្មោះ Fan Bingbing និង Li Chen បាន​បង្ហោះ​កម្រង​រូបភាព​ផ្សព្វផ្សាយ​ថ្មី​របស់​ខ្លួន ក្រោយ​ស្ងាត់​មួយ​រយៈ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​មុ​ន​នេះ គឺ​ជា​ពិធី​បុណ្យ​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​គូ​នឹង​គេ​នៅ​ប្រទេស​ចិន។ នៅ​ថ្ងៃ​នេះ​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​នៅ​លីវ​អន់​ចិត្ត មុខ​ទំនិញ ក៏​ដូច​ហាង​ជាច្រើន​សុទ្ធ​តែ​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ដើម្បី​ឲ្យ​អតិថិជន​បាន​ទិញ​លួង​ចិត្ត​ខ្លួន​ឯង។ រីឯ​សម្រាប់​សិល្បករ​វិញ នេះ​គឺ​ជា​ឱកាស​ពិសេស​ដើម្បី​ផ្សព្វផ្សាយ​ម៉ាកផលិតផល​របស់​ខ្លួន។

នៅ​ក្នុង​ចំណោម​តារា​ទាំង​អស់ តារា​សម្ដែង​ស្រី​សម្បូរ​រឿង​អាស្រូវ Fan Bingbing ត្រូវ​បាន​ចាប់​អារម្មណ៍​ជាង​គេ​ពេល​ផ្សព្វផ្សាយ​ម៉ាក​គ្រឿង​សំអាង​របស់​ខ្លួន ព្រោះ​នេះ​គឺ​ជា​ការ​ផ្សព្វផ្សាយ​លើក​ទី​១​របស់​នាង​ក្រោយ​ត្រូវ​គេ​កាត់​ស្ប៉ត​ផ្សព្វផ្សាយ​អស់​ព្រោះ​រឿង​អាស្រូវ​គេច​ពន្ធ។ ដើម្បី​ជួយ​គូ​ដណ្ដឹង​ឲ្យ​រក​ស៊ី​កាក់កប តារា​សម្ដែង​ប្រុស Li Chen ក៏​បាន​បង្ហោះ​បន្ត​នូវ​រូបភាព​ផ្សព្វផ្សាយ​នេះ​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម