​​រមណីយដ្ឋាន​​ថ្មី​​​​នៅ​មិន​ឆ្ងាយ​ពី​​​អង្គរវត្ត ​​អាច​​​​អង្គុយ​​ស្ទូច​​ត្រី​​​​​ និង​​មាន​​កន្លែង​ថត​​រូប​ស្អាតៗ

  • 2018-11-07 04:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​រមណីយដ្ឋាន​​​​មួយ​​​មាន​ឈ្មោះ​ថា​ ភូមិ​បង្កង​នាគ​​ ​​​បាន​​​​​បើក​​សម្ពោធ​ជា​ផ្លូវ​ការ​​ នៅ​​​ថ្ងៃ​ទី​១០​​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ កន្លង​​ទៅ​​ថ្មីៗ​​​នេះ។ ​​​​​​​​​​​​​​នៅ​ក្នុង​​ភូមិ​​បង្កង​នាគ ​​​មាន​រៀប​ចំ​​​​​សួន​​​ច្បារ​​​​ចម្រុះ​​ពណ៌​​​ស្រស់​​បំព្រង​​​​​​​​​ប្លែក​ភ្នែក​ មាន​អាង​​ចិញ្ចឹម​ត្រី​​ក្រហម ដែល​​​​អនុញ្ញាត​​ឲ្យ​ភ្ញៀវ​​​​​​​​​​​​​​​ស្ទូច​លេង ​​និង​អាច​​​យក​​​ទៅ​ឲ្យ​​ចុងភៅ​​ចម្អិន​​​ដោយ​​​​ត្រូវ​​គិត​ថ្លៃ​​​​៣០០០០​រៀល​​ក្នុង​មួយ​គីឡូ។ សម្រាប់​​​​ម្ហូប​​​កុម្ម៉ង់​ផ្សេងៗ​ទៀត​ គឺ​មាន​តម្លៃ​​​ចាប់​ពី​​​​​​៣​​ដុល្លារ​ឡើង​ទៅ​។

លោក Measi ​​ជា​​អ្នក​​គ្រប់​គ្រង​ទូទៅ​​​ក្នុង​​​​រមណីយដ្ឋាន​នេះ បាន​​​​​ប្រាប់​មក​​កាន់​​​វិបសាយ​ "កញ្ញា" ​ថា​ "បន្ទាប់​ពី​​ការ​ចំណាយ​​រយៈ​​​ពេល​ប្រមាណ​​៣​ខែ​​សម្រាប់​​​​​បង្កើត​​ភូមិ​បង្កង​នាគ​​នេះ​ឡើង​ មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​​ច្រើន​គួរ​​សម រួម​ទាំង​​ការ​​ថត​MV ផង​​ដែរ ក្រៅ​ពី​​​​​​ការ​​​ផ្តល់​ជូន​​​កញ្ចុះ​​​​​អង្គុយ​​​​សម្រាក​លំហែ​ ក៏​​មាន​​​ពោង​​លោត​​ និង​​កន្លែង​​​សម្រាប់​​​ក្មេង​លេង​​​​ដោយ​ឥត​គិត​​​ថ្លៃ​”។

​ប្រសិន​​បើ​អ្នក​​មាន​បំណង​​​ចង់​ទៅ​លេង​ ភូមិ​​បង្កង​នាគ ​​ចាប់​​បើក​​ពី​ម៉ោង​​​​៩ព្រឹក​ដល់​ម៉ោង​​​៩​យប់ និង​មាន​​ទីតាំង​​ស្ថិត​នៅ​ក្នុង​ ភូមិ​​ស្វាយ​ធំ ឆ្លង​ស្ពាន​ក្អែក​​៥០​ម៉ែត្រ ​​ឆ្វេងដៃផ្លូវចូល​បន្ទាយទាហានភូមិភាគទី៤ ខេត្ត​សៀមរាប ប្រមាណ​​៣០​នាទី បើ​ជិះ​​ពី​​​ប្រាសាទ​អង្គរ​វត្ត ឬ​អាច​​ទំនាក់​ទំនង​តាម​លេខ​​ទូរសព្ទ ០៨៦ ៨៦១ ៨២៦៕

ចុចអានបន្ត៖

​​​ ​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម