រ៉ូប៦ម៉ូដ ស័ក្តិសមសម្រាប់ស្លៀកពេលទៅដើរលេងជិតៗ
- 2018-11-02 08:22:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូប៦ម៉ូដ ស័ក្តិសមសម្រាប់ស្លៀកពេលទៅដើរលេងជិតៗ
រ៉ូបគឺជាទីពេញនិយមរបស់នារីវ័យក្មេងនិងវ័យកណ្តាល។ វាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ មិនស្អុះស្អាប់ធុញថប់ ថែមទាំងបង្កើនមន្តស្នេហ៍ទ្វេដង។ មានប្រភេទរ៉ូបសាច់ក្រណាត់ទាំងនេះ នៅក្នុងទូខោអាវ មិនខាតបង់ឡើយ ព្រោះអ្នកអាចស្លៀកបានញឹកញាប់ ជាពិសេសពេលត្រូវទៅណាជិតៗ ដើរផ្សារ ចេញទៅញ៉ាំអីខាងក្រៅ គឺស័ក្តិសមបំផុតហើយ សម្រាប់យុវតីសម័យថ្មី។
១. រ៉ូបក្រឡាការ៉ូ
មួយម៉ូដនេះ មានភាពទាក់ទាញ បែបនារីសម័យថ្មី ប៉ុន្តែមិនឆើតឆាយជ្រុល មើលទៅក្មេងស្អាត ហើយពេញនិយមខ្លាំងមិនថាក្នុងរដូវក្តៅឬរងានោះទេ។
២. រ៉ូបវែងផ្ទៃលាត
រ៉ូបបែបនេះ មិនមានម៉ូដអីច្រើនពិតមែន តែវាងាយស្រួលក្នុងការស្លៀក មិនតឹងណែន។ ទោះមើលទៅធម្មតា វានៅតែពេញនិយម សម្រាប់នារីទាន់សម័យ ដែលចូលចិត្តលេងខ្លួនសាមញ្ញៗ។
ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ ផ្ញើរូបនេះទៅផ្នែកលក់ដើម្បីទទួលបានការបញ្ចុះតម្លៃ១០%
៣. រ៉ូបវែងមានរំភាយ
រ៉ូបប្រភេទនេះ មានសាច់រលាស់ត្រជាក់ មើលទៅដូចសុភាពនារីពិតៗ គួរឲ្យស្រលាញ់។ មិនចាំបាច់សាំញ៉ាំច្រើនក៏បាន ត្រឹមស្បែកជើងធម្មតាមួយគូ កាបូបយួរមួយ មិត្តៗនារីអាចដើរទៅណាមកណាដោយទំនុកចិត្ត។
៤. រ៉ូបវែងមានផ្កា
រ៉ូបមានផ្កា មានភាពពេញនិយមយូរមកហើយ និងមិនងាយហួសសម័យទៅវិញទ។ បើនារីស្លៀកមួយម៉ូដនេះ មើលទៅស្អាតបែបស្រទន់រ៉ូមែនទិក។
៥. រ៉ូបពងជីងចក់
រ៉ូបមួយនេះ ក៏មិនខុសគ្នាពីប៉ុន្មានម៉ូដខាងលើដែរ ចេញយូរឆ្នាំ ក៏នៅតែស្រស់ស្អាតទាក់ភ្នែកដដែល៕
៦. រ៉ូបម៉ូដ២ជាន់
រ៉ូបចុងក្រោយនេះមានអាវនិងរ៉ូបដាច់ពីគ្នាឬពេលខ្លះជាប់គ្នាតែម្តង។ វាត្រូវបានចាប់ចិត្តទាំងនារីនៅតំបន់អាស៊ីនិងលោកខាងលិច។
ចុចអានបន្ត៖