ក្នុងនាមជាមិត្តភ័ក្ដិ និងជាអ្នកកំដរកូនក្រមុំ អ្នកគួរតែទាំងនេះនាថ្ងៃរៀបការ
- 2018-11-01 07:25:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងនាមជាមិត្តភ័ក្ដិ និងជាអ្នកកំដរកូនក្រមុំ អ្នកគួរតែទាំងនេះនាថ្ងៃរៀបការ
ជាធម្មតាថ្ងៃរៀបការ កូនក្រមុំតែងជ្រើសរើសអ្នកកំដរដែលជាមិត្តភ័ក្ដិជិតស្និទ្ធ ឲ្យមកកាន់តំណែងនេះ។ ដូច្នេះក្នុងនាមជាអ្នកកំដរ ហើយក៏ជាមិត្តល្អទៀតនោះ អ្នកគួរធ្វើរឿងទាំងនេះ ឲ្យកូនក្រមុំ៖
១.កុំត្អូញត្អែរពីភាពហត់នឿយក្នុងថ្ងៃពិសេសមិត្តសម្លាញ់
ថ្ងៃរៀបការមិនមែនតែកូនកំលោះកូនក្រមុំទេដែលហត់នឿយនោះ អ្នកកំដរកូនក្រមុំក៏ហត់ដែរ ព្រោះត្រូវក្រោកពីព្រលឹមដើម្បីតែងខ្លួន។ តែដើម្បីឲ្យសម្លាញ់សប្បាយរីករាយ គួរសម្ដែងភាពរីករាយ មិនមែនទឹកមុខក្រញេវក្រញូវ។
២.សរសើរកូនក្រមុំ
ក្នុងថ្ងៃពិសេសបែបនេះ កូនក្រមុំពិតជាស្អាតជាងគេទៅហើយ ដូចនេះហើយអ្នកគួរតែឈរជិតមិត្តដោយញញឹមញញែម និងសរសើរកូនក្រមុំ។
៣.ជួយទទួលភ្ញៀវ
មង្គលការមិត្តភ័ក្ដិ ប្រាកដជាមានអញ្ជើញមិត្តគ្នាឯងមកដែរ។ ក្នុងឱកាសនោះ អ្នកជាកូនកំដរ និងជាមិត្តគួរតែជួយទទួលភ្ញៀវជំនួសកូនក្រមុំ ប្រសិនបើកូនក្រមុំរវល់ខ្លាំង។
៤.រៀបចំកាដូទុក Surprise មិត្ត
មួយជីវិតមិត្តសម្លាញ់រៀបការតែម្ដងគត់ ដូចនេះអ្នកគួរតែត្រៀមកាដូខ្លះទុកសម្រាប់ Surprise ដើម្បីឲ្យកូនក្រមុំរីករាយ និងទុកជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងនាមជាមិត្តល្អនឹងគ្នា។
៥.បង្ហាញការច្រណែនដែលមិត្តមានសំណាងមានគ្រួសារ
ក្នុងនាមជាអ្នកកំដរម្នាក់ គួរតែនិយាយសរសើរមិត្តដែលបានសាងគ្រួសារមុន។
៦.នៅកំដរកូនក្រមុំដល់ចប់កម្មវិធី
អ្នកគួរតែជាមួយកូនក្រមុំរហូតចប់ពិធីសំខាន់ ដើម្បីកុំឲ្យមិត្តមានភាពកណ្ដោចកណ្ដែង និងជួយជ្រោមជ្រែងឲ្យកម្មវិធីចប់ទៅដោយរលូន៕
ចុចអាន៖កុំថាឡើយរៀបការជាមួយ សេពគប់ធម្មតាៗក៏ស្រីៗកុំឲ្យសោះបុរស ២ ប្រភេទនេះ