កុំថាឡើយរៀបការជាមួយ សេពគប់ធម្មតាៗក៏ស្រីៗកុំឲ្យសោះបុរស ២ ប្រភេទនេះ
- 2018-10-31 10:17:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំថាឡើយរៀបការជាមួយ សេពគប់ធម្មតាៗក៏ស្រីៗកុំឲ្យសោះបុរស ២ ប្រភេទនេះ
មនុស្សស្រីកុំចេះតែសេពគប់ ស្រលាញ់ ឬរៀបការជាមួយបុរសប៉ុន្មានប្រភេទនេះឲ្យសោះ។ ព្រោះបើជ្រុលរហូតរៀបការមែន ជីវិតនឹងគ្មានថ្ងៃប្រសើរឡើយ ហើយមានតែទុក្ខវេទនាមិនឈប់មិនឈរប៉ុណ្ណោះ។ ចង់ដឹងថាមនុស្សប្រុស ២ ប្រភេទមានអត្តចរិតបែបណា តាមដានជាមួយ កញ្ញា ដូចខាងក្រោម៖
១.មនុស្សប្រុសគម្រិះ
ស្រីៗគ្រប់រូបគួរតែជៀសវាងស្គាល់បុរសមានចរិតបែបនេះអី។ បើទោះជាមិនមែនសង្សារ ត្រឹមអ្នកស្គាល់គ្នា ក៏អ្នកទើសចិត្តជាមួយដែរ ព្រោះពេលទៅណាមកណា មិនដែលចេះចេញលុយខ្លួនឯងមានតែឲ្យអ្នកដទៃចេញជំនួសរហូត។ ចុះទម្រាំក្លាយជាប្ដីប្រពន្ធទៀត អ្នកនឹងរឹតតែពិបាក ព្រោះប្ដីមិនឲ្យលុយកាន់ ហើយមិនចេះជួយចែករំលែកការចំណាយ។ លើសពីនេះទៅទៀត ពេលមានកម្មវិធីជួបជុំបងប្អូនក្នុងរដូវបុណ្យទាន គាត់នឹងមិនឲ្យអ្នកចំណាយអ្វីលើឪពុកម្ដាយអ្នកឡើយ។ មនុស្សបែបនេះដឹងតែលុយចូលក្នុងហោប៉ៅមួយមុខ ចេញកុំសង្ឃឹមឲ្យសោះ។
**២.បុរសដែលស្ដាប់បង្គាប់ម្ដាយគ្រប់ម៉ាត់ (Mumma’s Boy)**
ប្រភេទបុរសដែលមិនគួរស្គាល់មួយទៀត គឺហៅថា "Mumma’s Boy”។ មនុស្សប្រុសបែបនេះគួរជៀសវាងកុំស្គាល់ ឬរៀបការជាមួយឲ្យសោះ ព្រោះគេស្ដាប់បង្គាប់ និងស្និទ្ធជាមួយម្ដាយប្រៀបដូចជាកូនក្មេងមិនចេះធំ។ មនុស្សនេះមិនមានគំនិតផ្ទាល់ខ្លួនទេ ហើយក៏មិនអាចសម្រេចចិត្តបានដោយខ្លួនឯងដែរ គឺតែងតែសួរម្ដាយគ្រប់ម៉ាត់ទាំងអស់។ មនុស្សបែបនេះពិបាករស់នៅជាមួយណាស់ ហើយគេស្ដាប់បញ្ជាតែម្ដាយគាត់ម្នាក់ប៉ុណ្ណោះ។ ចឹងបើរៀបការមែន អ្នកនឹងគ្រាំចិត្តស្លាប់មិនខាន៕
ចុចអាន៖គេចាប់ផ្ដើមប្លែកបន្តិចម្ដងៗ រហូតសឹងតែក្លាយជាមនុស្សផ្សេងដែលខ្ញុំមិនដែលស្គាល់