អត់ផាត់មុខផង ហត់ខ្លាំងផង ចៀ វៃ ដើរបើកភ្នែកសឹងមិនរួច
- 2018-10-28 03:20:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ផាត់មុខផង ហត់ខ្លាំងផង ចៀ វៃ ដើរបើកភ្នែកសឹងមិនរួច
បង្ហាញមុខនៅព្រលានយន្តហោះ តារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Ruby Lin បានបង្ហាញពីភាពនឿយហត់ខ្លាំង ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ។
កាលពីព្រឹកថ្ងៃទី២៥ ខែតុលាមុននេះ តារាសម្ដែងស្រីរលកមុនតៃវ៉ាន់ Ruby Lin បានបង្ហាញមុខនៅព្រលានយន្តហោះខេត្ត Shaanxi ប្រទេសចិនដើម្បីទៅបំពេញការងាររបស់ខ្លួន។ មានវត្តមាននៅទីនេះ ភរិយារបស់តារាសម្ដែង Wallace Huo បានស្លៀកពាក់សាមញ្ញ ដោយពាក់អាវយឺត និងខោខូវប៊យ។ យ៉ាងណាក្ដី ដោយសារតែមិនបានតុបតែងមុខ ព្រមទាំងត្រូវធ្វើដំណើរដោយយន្តហោះច្រើនម៉ោងទៀតនោះ បានធ្វើឲ្យអ្នកម្ដាយកូនមួយរូបនេះហត់នឿយខ្លាំង។
នៅក្នុងរូបខ្លះ គេសង្កេតឃើញថា តួរឿង “ព្រះនាងយេយេ” ដើរសឹងតែបើកភ្នែកមិនរួច។ ជាមួយគ្នានេះដែរ មួយរយៈនេះ ស្រីស្អាតមិនសូវបង្ហោះរូបកូនរបស់ខ្លួនដែលធ្វើឲ្យទស្សនិកជនថាឲ្យនាងថា ឱបក្រសោបការងារខ្លាំងពេក មិនសូវមានពេលសម្រាប់កូន៕
ចុចអាន៖