ចំណុចល្អចំពោះ​ការ​នៅ​លីវ​ក្នុង​វ័យ​២០​ឆាំ្ន​ក្រាស់

  • 2018-10-27 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ​? ​ទៅ​ណា​ក៏​ឃើញ​គូសង្សារ​គេ​ផ្អែម​ល្ហែម​គ្នា ចំណែក​ខ្លួន​ឯង​គឺ​ឯកា​។​ វា​មិន​​ចម្លែក​ទេ​​ព្រោះ​​អ្នក​​កំពុង​ចង់​មាន​ស្នេហា​ដែរ​ហើយ​។​ ប៉ុន្តែ គួរ​សួរ​ខ្លួន​ឯង​ថា ​​ចង់​បាន​ប្រាកដ​ប្រជា​ ឬ គ្រាន់​តែ​​ជា​ការ​កំដរ​អារម្មណ៍?​ គួរ​ចែក​គ្នា​ឲ្យ​ដាច់​ព្រោះ​បើ​គ្រាន់​តែ​ចង់​បាន​​ឲ្យ​​ដូច​គេ​ដូច​ឯង​នោះ​ កុំ​ល្អ​ជាង។​ ស្នេហា​ពិត​មិន​មែន​ជា​ការ​យក​នរណា​ម្នាក់​មក​កំដរ​អារម្មណ៍​ទេ​។​

បើ​អ្នក​នៅលីវ​ ​ស្ថិត​ក្នុង​វ័យ​ ២០+​ ឆ្នាំ​ ហើយ​ចង់​ថា​តើ​ជីិវិត​នៅ​លីវ​ផ្តល់​អត្ថប្រយោជន៍អ្វីខ្លះ​សាក​មក​អាន​អត្ថបទ​ខាង​ក្រោម​នេះ​មើល៍៖

មាន​ពេល​ច្រើន​ស្គាល់​ពី​ខ្លួន​ឯង វា​សំខាន់​ណាស់ ដែល​អ្នក​គួរ​តែ​ចំណាយ​ពេល​ស្គាល់​ពី​ខ្លួន​ឯង ហើយ​វា​កាន់​តែ​ល្អ​ប្រសិន​ជា​អ្នក យក​ពេល​វេលា​នេះ​មក​ប្រើ។ ចំណុច​ល្អ​សម្រាប់​ការ​នៅ​លីវ​នេះ​ដោយសារ​តែ​អ្នក​អាច​មាន​ឱកាស​ក្នុង​ការ​ស្គាល់ យល់​ដឹង​ពី​តម្លៃ​របស់​ខ្លួន​ហើយ​អាច​ឈាន​ទៅ​រក​សេ្នហា​ដែល​សម​នឹង​អ្នក​នៅ​​ពេល​អនាគត។

អាច​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ ពេល​វេលា​នេះ​គឺ​ជា​ពេល​ដែល​អ្នក​កំពុង​ផ្តោត​អារម្មណី​លើ​អាជីព​ការងារ។ ដោយ​ឡែកអ្នក​ក៏​អាច​សម្រេច​ក្តី​ស្រមៃ​នៅ​ក្នុង​វ័យ​នេះ​បាន​ដែរ ដោយ​ផ្តល់​ខ្លួន​ឯង​នូវ​ឱកាស​ការងារ​បាន​ច្រើន​ជាង​មុន។

អ្នក​មាន​ចំណុច​ល្អ​បន្ថែម​រាល់​ការ​ចំណាយ​ប្រាក់​លើ​ខ្លួន​ឯង នៅ​ពេល​ដែល​អ្នក​មាន​ស្នេហា អ្នក​ត្រូវ​ការ​ចំណាយ​លើ​កាដូ និង​ការ​ដើរលេង​ផ្សេងៗ ប៉ុន្តែ​នៅ​ពេល​នេះ ចំណុច​ល្អ​ដែល​អ្នក​នៅ​លីវ គឺ​អ្នក​អាច​ចំណាយ​ប្រាក់​ទៅ​លើ​អ្វី​ដែល​អ្នក​គិត​ថា​ស័ក្តិសម​នឹង​ចំណាយ ទិញ​របស់​ដែល​អ្នក​ត្រូវការ​ឬ​តែ​ងតែ​ចង់​បាន។

អ្នក​មិន​ចាំបាច់​ត្រូវ​បារម្ភ​ចំពោះ​ការ​គេង​មិន​គ្រប់​គ្រាន់ វា​ជា​រឿង​ល្អ​មួយ​ដែល​តែង​តែ​មាន​មនុស្ស​ម្នាក់​តែ​ងតែ​ខ្វាយ​ខ្វល់ ប៉ុន្តែ​អ្នក​ប្រាកដ​ណាស់​ថា​មិន​បាន​សម្រាក​នា​ពេល​ចុង​សប្តាហ៍​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​ចាស់​ទៅ អ្នក​នឹង​អស់​អារម្មណ៍​នឹង​ទៅ​ពិធី​ជប់​លៀង ដូចនេះ​ការ​គេង​គឺ​ត្រូវ​បាន​អ្នក​ផ្តល់​អទិភាព​ឲ្យ​មុន។ ពេលវេលា​នេះ​ជា​របស់​អ្នក​ហើយ ដូច្នេះ​ការ​សម្រាក​ក៏​បាន​កាន់​តែ​ច្រើន​សម្រាក់​អ្នក​ដែរ។

មិន​ចំាបាច់​ត្រូវ​ទៅ​ក្រៅ​រាល់​ល្ងាច​ថ្ងៃ​សុក្រ​ទេ អ្នក​អាច​ញ៉ាំ​អ្វី​តាម​ចិត្ត​ចង់ ដោយ​ស្ថិត​ក្នុង​ខោអាវ​នៅផ្ទះរ​បស់​អ្នក ដោយ​មិនខ្វល់​ពី​ការ​រិះគន់​របស់​អ្នកដទៃ។ អ្នក​អាច​បង្កើត​ភាព​សប្បាយ​រីករាយ​ខ្លួន​ឯង រួម​ជាមួយ​នឹង​ភាពយន្ត​ដែល​អ្នក​ចូល​ចិត្ត។

អ្នក​ពេញ​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ជីវិត​ខ្លួន​ឯង អ្នក​មាន​ឱកាស​ក្នុង​ការ​រស់​នៅ សាកល្បង​អ្វី​ដែល​អ្នក​ចង់។ អ្នក​អាច​សម្រេច​ថា​តើ​ពេល​ណា​ដែល​អ្នក​រួចរាល់​ក្នុង​ការ​ចាប់ផ្តើម​ជាមួយ​នរណា​ម្នាក់។ អ្នក​ក្លាយ​ជា​មនុស្ស​របស់​ខ្លួន​ឯង ជាមួយ​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង។

     

ប្រភព៖ Youqueen ប្រែសម្រួល៖ vatey vann

អត្ថបទពេញនិយម