បាត់មុខជិត៤ខែ Fan Bingbing បង្ហាញខ្លួនផ្លូវការលើកដំបូង ដោយជិះយន្តហោះផ្ទាល់ខ្លួន
- 2018-10-16 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខជិត៤ខែ Fan Bingbing បង្ហាញខ្លួនផ្លូវការលើកដំបូង ដោយជិះយន្តហោះផ្ទាល់ខ្លួន
ក្រោយពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថាកំពូលតារាសម្ដែងស្រីចិន Fan Bingbing គ្មានថ្ងៃអាចបង្ហាញមុខជាសាធារណៈបាននោះ នៅទីបំផុត ស្រីស្អាតរូបនេះក៏បង្ហាញវត្តមានហើយ។
ក្រោយរយៈពេលជិត៤ខែបាត់ស្រមោលសូន្យឈឹងព្រោះរឿងអាស្រូវគេចពន្ធ ហើយត្រូវបង់ពិន័យជាង១៣០លានដុល្លារនោះ នៅចុងបញ្ចប់ តារាសម្ដែងស្រីជួរមុខចិន Fan Bingbing ក៏បង្ហាញមុខជាផ្លូវការនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងនៅយប់ថ្ងៃទី១៥ ខែតុលាមុននេះដោយមានអង្គរក្សអមជាច្រើននាក់។ នៅក្នុងកម្រងរូបភាពនេះ គេសង្កេតឃើញថា ស្រីស្អាតវ័យ៣៧ឆ្នាំនៅតែមើលមានឥទ្ធិពលមិនខុសពីមុនឡើយ។
មិនត្រឹមតែប៉ុណ្ណោះ ខណៈទស្សនិកជនជាច្រើនបានលាន់មាត់ថា ទោះបីជាត្រលប់មកវិញបានក៏តួរឿង "មហិច្ឆតាអ៊ូម៉ីនាង" លែងមានលុយដូចមុនទៀតនោះ តារារូបនេះបានបញ្ជាក់ថាមតិទាំងនេះគឺខុសហើយ ត្បិតបង្ហាញមុខនៅព្រលានយន្តហោះ Bingbing នៅតែជិះយន្តហោះឯកជនរបស់នាងនៅឡើយទេ មិនបានជិះយន្តហោះធម្មតាឡើយ៕