១០ឈុត​បង្ហាញ​សម្រស់​ Miss Grand Cambodia ​ពេល​ចូល​រួម​ប្រកួត​​ប៉ុន្មាន​ថ្ងៃ​នេះ

  • 2018-10-15 08:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រកួត​សម្រស់ Miss Grand International 2018 នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​ចាប់​ផ្តើម​ ពីថ្ងៃទី៥ រហូត​ដល់​ថ្ងៃទី​២៥ ខែតុលា ដោយ​មាន​បេក្ខភាព​ជា​ច្រើន​រូប​មក​ពីជុំវិញ​ពិភពលោក។

កញ្ញា ឌី លីកា វ័យ២០ឆ្នាំ តំណាង​ឲ្យ​ប្រទេស​កម្ពុជា បាន​ទៅ​ចូលរួម​ប្រកួត Miss Grand International ដោយ​នាំ​យក​ឈុត​តំណាង​ជាតិ​មាន​ឈ្មោះ​ថា “ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ"។ ឈុត​ដ៏​ពិសេស​មួយ​នេះ បង្ហាញ​គុណ​បុព្វបុរស​ខ្មែរ​ដែល​លោក​បាន​លះ​បង់​ និង​ការពារ​ថែ​រក្សា​ព្រះ​នគរ​ខ្មែរ​ ឲ្យ​មាន​ភាព​រីក​ចម្រើន​រុង​រឿង​លើ​គ្រប់​វិស័យ​ពិសេស​គឺ​អរិយធម៌​ និង​វប្បធម៌​ដ៏​ស្រស់​ផូរផង់​របស់​ខ្មែរ។

ខណៈ​កម្មវិធី​នេះ​កំពុង​បន្តប្រព្រឹត្ត​ទៅ​នៅ​ឡើយ ថ្ងៃ​នេះ​កញ្ញា​សូម​បង្ហាញ​ឈុត​សម្លៀក​បំពាក់​ខ្លះ​ៗ​ដែល​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា ឌី លីកា បាន​ស្លៀក​ក្នុង​កម្មវិធី​ផ្សេង​ៗ​នៃ​ការ​​​ប្រកួត​ប្រជែង​ខាង​លើ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ដែល​រួម​មាន​ទាំង​ការ​ប្រកួត​លើ​វេទិកា ដំណើរ​ទស្សនកិច្ច ពិធីជប់លៀង កម្មវិធីសម្ភាសន៍ និងសន្និសិទកាសែតជាដើម៖

រូបភាព៖ Miss Grand International

អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម