Miss Grand មកពីប្រទេសមួយលេចចេញតំបន់សំខាន់ ពេលកំពុងបង្ហាញឈុតតំណាងជាតិ
- 2018-10-13 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Miss Grand មកពីប្រទេសមួយលេចចេញតំបន់សំខាន់ ពេលកំពុងបង្ហាញឈុតតំណាងជាតិ
កម្មវិធីប្រកួតសម្រស់ Miss Grand International 2018 ដែលធ្វើឡើងក្នុងប្រទេសមីយ៉ាន់ម៉ា បានឈានមកដល់វគ្គបង្ហាញឈុតតំណាងជាតិវិសេស កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។ ទន្ទឹមគ្នានេះដែរ ឈុតតំណាងជាតិរបស់ប្រទេសនិមួយៗ មានភាពស្រស់ស្អាតលេចធ្លោ បង្កប់ទៅដោយអត្ថន័យ តាមប្រពៃណីវប្បធម៌ផ្សេងៗគ្នា ។
យ៉ាងណាមិញ មានរឿងហេតុកើតឡើងចៃដន្យទៅលើ Miss Grand ដែលមកពីប្រទេសGuadeloupe ឈ្មោះថា Meghan Monrose បានលេចចេញតំបន់សំខាន់ បន្ទាប់ពីប្រកាសឈ្មោះនិងប្រទេសរបស់ខ្លួនរួច។ ខណៈនោះ នាងក៏បានព្យាយាមយកដៃលើករ៉ូបឡើងយ៉ាងរហ័ស ហើយនៅតែបន្តដំណើរដោយភាពជឿជាក់ មិនតក់ស្លុតថែមទៀតផង។ គួររម្លឹកដែរថា ក្រោយឃើញហេតុការណ៍បែបនេះកើតឡើង មានអ្នកសរសេរលើកទឹកចិត្តជាច្រើន នៅលើរូបថតដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand International 2018៕